Connect with us

ទំនាក់ទំនងរវាងកញ្ញាទេព បូព្រឹក្ស និង លោក G-David ស្អិតរមូតដល់ថ្នាក់ណា?

ថ្មីៗនេះតារាចម្រៀងបែប ហ៊ីបហប និងរេបដ៏ល្បីលោក G-David បានរៀបចំពិធីខួបកំណើត ដ៏ភ្ញាក់ផ្អើលមួយដល់កញ្ញាទេព បូព្រឹក្ស មុនថ្ងៃកំណើតរបស់គាត់មកដល់។ គ្រប់គ្នាតែងតែចោទជាសំនួរថា «តើតារាចម្រៀងដែលស៊ិចស៊ីបញ្ចេញដើមទ្រូងកញ្ញា ទេព បូព្រឹក្ស មានទំនាក់ទំនងបែបណាខ្លះជាមួយម្ចាស់បទញីកែងជើងលោក G-David?» ។
កាលពីម្សិលមិញអ្នកគាំទ្រ និងតាមដានតារាទាំងពីរបានឃើញហើយថា កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបម្ចាស់បេះដូងក៏ដូចជាដៃគូចម្រៀង និងសម្តែង លោកជី ដេវិដហើយក្នុងរូបទាំងនោះបង្ហាញពីភាពស្អិតរមួត ដូចជាការជ្រលថើបមាត់ទល់មាត់រវាងតារាទាំងពីររូប។
តាមពិតទស្សនិកជនសុទ្ធសឹងតែដឹងហើយថាលោក ជី ដេវិដ ជាសង្សាទាំងក្នុងនឹងកញ្ញាទេព បូព្រឹក្សទាំងក្នុង និង ក្រៅសិល្បៈ។ តែទំនាក់ទំនងដ៏ស្អិតដូចតឹកកែរបស់តារាប្រុសស្រីទាំងពីររូប នេះសុទ្ធសឹងតែជារឿងដែលគួរអោយចោទជាចម្ងល់ពីសំណាក់អ្នកគាំទ្រនៅឡើយ។
ក្រោយពីបង្ហោះរូបថ្ងៃខួបកំណើត ហើយថែមទាំងការថើបគ្នាជាមួយលោក ជី ដេវីដផងនោះ ស្រាប់តែ ទស្សនិកជនខ្លះបានសរសេរថា «តើពេលណា Idol ចូលរោងការ?» ហើយកញ្ញា ទេព បូព្រឹក្ស បានតបទៅវិញថាគាត់កំពុងតែរវល់នឹងអាជីពសិល្បៈ ប្រហែលជានៅយូរទៀត។ បើតាមព័ត៌មានពីអ្នកជិតស្និតនឹងកញ្ញាទេព បូព្រឹក្សបានឲ្យដឹងថា គូស្នេហ៍ទាំងពីររូប នេះតែងតែធ្វើដំណើរជាមួយគ្នាទោះនៅក្នុង ឬ ក្រៅប្រទេសក្តី។ ហើយគូស្នេហ៍បង្ហាញដល់សាធារណជនជាចំហរមួយនេះតែងតែបង្ហោះរូបពួកគេទាំងពីរ រស់នៅជាមួយគ្នាហើយប្រើប្រាស់សំភារៈមួយចំនួនរួមគ្នាមែន៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម