Connect with us

សូមត្រៀមខ្លួនជាមួយនឹងអាកាសធាតុចុះត្រជាក់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែធ្នូ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ ឬ អាចយូរជាងនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ នេះ បើយោង តាមការព្យាករណ៍ពីក្រសួងធនធានទឹក និងឧតុនិយម ។

យោងតាមការព្យាករណ៍ គឺនៅចុងខែនេះ ឬ ក៏ដើមខែមករា ឆ្នាំ២០១៩ អាកាសធាតុ នឹងចាប់ផ្ដើមចុះត្រជាក់ ហើយការចុះត្រជាក់នេះ គឺអាចត្រជាក់ខ្លាំងជាបណ្ដាឆ្នាំមុនៗ ។ សម្រាប់រយៈពេលនៃការចុះត្រជាក់ អាចនឹងយូរ ពោលគឺ ការចុះត្រជាក់នេះ អាចពីចុងខែធ្នូឆ្នាំនេះ ដល់ចុងខែមករាឆ្នាំ២០១៩ ។

គួររំលឹកថា កាលពីពេលថ្មីៗនេះនាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកពលរដ្ឋអោយមានការប្រុងប្រយ័ត្នសុខភាព ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ព្រោះថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ចន្លោះពីខែវិច្ឆិកាដល់ខែមករា គឺ ជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស ដូចជា គ្រុនផ្តាសាយរលាកបំពង់កដោយមេរោគស្ត្រិបតូកូក (Streptococcus) និងរលាកក្រពះពោះវៀនដោយវីរុស ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម