ការនាំចូលទំនិញពីចិន ចូលកាន់ទីផ្សារប្រទេសនីហ្សេរីយ៉ា កាន់តែមានទំហំធំឡើង
នីហ្សេរីយ៉ា
៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសនីហ្សេរីយ៉ា និង ប្រទេសចិន
បានកើនឡើងក្នុងមួយទសវត្សរ៍កន្លងមក
ដោយសារតែភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
ទីផ្សារគ្រឿងបន្លាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ក្នុងទីក្រុងឡាង៊ូស (Lagos) នៃប្រទេសនីហ្សេរីយ៉ា គឺជាទីផ្សារបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍
(ICT) ធំបំផុត នៅអាហ្វ្រិកខាងលិច។
ប្រសិនបើមានកន្លែងណាមួយដើម្បីវាស់ស្ទង់ឥទ្ធិពលនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសនីហ្សេរីយ៉ា
និងប្រទេសចិន គឺកន្លែងនេះហើយ ដែលមានទំនិញជាង ៩០ ភាគរយ ដែលបាននាំចូលពីប្រទេសចិន ។
ពាណិជ្ជករនីហ្សេរីយ៉ាជាច្រើនដែលកំពុងរកស៊ីនៅទីនោះ ជាធម្មតាធ្វើដំណើរទៅប្រទេសចិន ដើម្បីទិញទំនិញ ។
លោក Ziggy Ibeh គឺជាពាណិជ្ជករម្នាក់ក្នុងចំណោមនោះ បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយសមភាគីចិនរបស់គាត់ កាន់តែស៊ីជម្រៅយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំនេះ ។
ធនាគារកណ្តាលរបស់ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណជាមួយសមភាគីនីហ្សេរីយ៉ារបស់ខ្លួននៅក្នុងខែឧសភា ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យភាគីទាំងពីរផ្លាស់ប្តូរទឹកប្រាក់សរុបចំនួន ២.៣៥ ពាន់លានដុល្លារ សម្រាប់ទឹកប្រាក់ ៧២០ ពាន់លានណៃរ៉ារបស់នីហ្សេរីយ៉ា ក្នុងរយៈពេល៣ ឆ្នាំខាងមុខនេះ ។
មានផលិតផលចិនជាច្រើនទៀត នឹងនាំចូលទៅប្រទេសនីហ្សេរីយ៉ា។ ជាមួយនេះ ពិព័រណ៍ផលិតផលនាំចូលអន្ដរជាតិចិន (CIIE)ដំបូងបង្អស់ដែលប្រារព្ធធ្វើឡើងនៅទីក្រុងស៊ាងហៃប្រទេសចិនកាលពីខែវិច្ឆិកា ត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាមួយចំនួន។ឥឡូវនេះវាអាស្រ័យទៅលើពាណិជ្ជករនីហ្សេរីយ៉ា ដើម្បីទាញយកផលប្រយោជន៍ពីឱកាសដែលបានផ្តល់ដើម្បីបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍