Connect with us

Manchester United ធ្លោយបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្លិប ពីការតែងតាំងអតីតខ្សែប្រយុទ្ធសញ្ជាតិន័រវែស ជាគ្រូបង្វឹកបណ្តោះអាសន្ន

អង់គ្លេស៖  ក្រុម Manchester United ហាក់ដូចជាចង់តែងតាំង លោក Ole Gunnar Solskjaer ជាគ្រូបង្វឹកបណ្តោះអាសន្ននៅទឹកដី Old Trafford ។

ទោះជាយ៉ាងណា មកទល់ពេលនេះ មិនមានសេចក្តីប្រកាសផ្លូវការណាមួយនៅឡើយទេដែលថា គ្រូបង្វឹកសញ្ជាតិន័រវែស នឹងបន្តតំណែងពីលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារ ម្សិលមិញនេះ ។

បើតាមទំព័រវេបសាយរបស់ក្លិប បានធ្លោយនិយាយថា អតីតខ្សែប្រយុទ្ធរបស់ពួកគេ នឹងក្លាយជា «អ្នកចាត់ការបណ្ដោះអាសន្ន» តែក្រោយមកត្រូវបានលុបចោលវិញ ។

វីដេអូមួយនៅលើវេបសាយផ្លូវការរបស់ក្លិប បង្ហាញពីកីឡាករ Solskjaer ដែលរកគ្រាប់បាល់ជ័យជម្នះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ  Champions League ជាមួយក្លឹប Bayern Munich កាលពីឆ្នាំ១៩៩៩ ត្រូវបានបង្ហោះ ដោយភ្ជាប់ជាមួយសំណេរថា៖ «Solskjaer ក្លាយជាអ្នកចាត់ការបណ្តោះអាសន្នរបស់យើង ។ ២០រដូវកាល បន្ទាប់ពីបានឈ្នះពាន ៣ ជាមួយគ្រាប់បាល់នេះ នៅ Camp Nou …»

នាយករដ្ឋមន្រ្តីន័រវែស លោកស្រី Erna Solberg ក៏បានស្វាគមន៍ចំពោះការតែងតាំងលោក Solskjaer ដោយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្រីសរសេរថា ៖ «ថ្ងៃដ៏អស្ចារ្យសម្រាប់បាល់ទាត់ន័រវែស ។ សូមសំណាងល្អក្នុងការដឹកនាំក្រុមបិសាចក្រហម»។ ក្រោយមកត្រូវបានលុបចោល។

សូមបញ្ជាក់ថា លោក Solskjaerវ័យ៤៥ ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់ ឱ្យក្រុម ManUtdក្នុង ១១រដូវកាល ក្រោមការដឹកនាំរបស់លោក SirAlex Ferguson ។ បច្ចុប្បន្ន លោកកំពុងដឹកនាំក្រុម Moldeក្នុងលីហ្គកំពូលន័រវែស ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម