Connect with us

អបអរសាទរ! Messi ឈ្នះស្បែកជើងមាស ជាលើកទី៥

អេស៉្បាញ៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi បានទទួលពានរង្វាន់ស្បែកជើងមាស កាលពីម្សិលមិញនេះ ។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ រកបាន៣៤គ្រាប់ ក្នុងការប្រកួតចំនួន ៣៦ប្រកួត រដូវកាលមុន ធើ្វឲ្យរូបគេក្លាយជាកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេ ក្នុងតំបន់អឺរ៉ុប ខណៈលេខ២គឺខែ្សប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool កីឡាករMohamed Salah ដែលស៊ុតបញ្ចូលទីបាន៣២គ្រាប់ក្នុងPremier League ។

ការឈ្នះពានរង្វាន់នេះដែរ គឺជាការឈ្នះជាលើកទី៥ ដែលធើ្វឲ្យរូបគេ ឈ្នះពាននេះ ច្រើនជាងគូរប្រជែង Ronaldo ដែលមាន ៤ក្នុងដៃ។

ក្នុងឱកាសទទួលពានដ៏មានតម្លៃនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ បានសម្ដែងនូវអារម្មណ៍របស់ខ្លួនថា៖ «និយាយតាមត្រង់ទៅ ខ្ញុំគ្មានគិតថា អាចនឹងឈ្នះវាទេ។ ក្ដីសុបិន្ដដែលអាចលេងបាល់ទាត់អាជីព និងមានភាពជោគជ័យ គឺជាចំណុចតែមួយគត់របស់ខ្ញុំ»។

សម្រាប់រដូវកាល ២០១៨-២០១៩ គិតមកត្រឹមពេលនេះ Messiនៅតែបន្ដឈរកំពូលតារាងកីឡាករ ដែលទាត់បញ្ចូលទីច្រើនជាងគេក្នុងតំបន់អឺរ៉ុបជាមួយនឹងគ្រាប់បាល់ចំនួន ១៤គ្រាប់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម