ManUtd ហ៊ានជះលុយដល់ទៅជិត ១០០លាន លើខ្សែការពាររបស់ Napoli តែត្រូវបដិសេធ
អ៊ីតាលី៖ ការផ្តល់ជូនដ៏ធំមួយរបស់ Manchester United សម្រាប់ខ្សែការពារឆ្នើម Kalidou Koulibaly ត្រូវបានបដិសេធដោយ Napoli នេះបើយោងតាមលោក Aurelio De Laurentiis ។
ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានបញ្ជាក់ថា ភាគីអ៊ីតាលីបានច្រានចោលនូវសំណើ ៩៥លានផោនពី Manchester United ក្នុងការនាំយកកីឡាករ Kalidou Koulibaly ទៅកាន់លីហ្គកំពូលអង់គ្លេស។
ក្នុងការពិភាក្សាពីអនាគតរបស់ Koulibaly លោក De Laurentiis បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងមានសមត្ថភាពច្រើនជាងក្នុងការអភិវឌ្ឍកីឡាករកំពូលៗ និងអាចរក្សាពួកគេបានផងដែរ។ នៅពេលដែលមានគេ ចង់បានកីឡាកររបស់យើង និង ហ៊ានផ្តល់តម្លៃដល់ទៅ ៩៥លានផោន ដែលជាតួលេខមួយ មិនធ្លាប់ត្រូវបានផ្តល់ជូននោះ វាមានន័យថា នេះគឺជាកីឡាករកំពូល។
កីឡាករសញ្ជាតិសេណេហ្គាល់ វ័យ២៧ឆ្នាំ ដែលបានបង្ហាញខ្លួនជាង១៥០ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់Napoli និងបានបង្ហាញខ្លួននៅក្នុងការប្រកួតSerie A ចំនួន ១៦លើកនៅរដូវកាលនេះ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍