អ្នកជំនាញជប៉ុន ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងកំពង់ផែ ដល់មន្រ្តីជំនាញកម្ពុជា
ភ្នំពេញ ៖ អ្នកជំនាញមកពីប្រទេសជប៉ុន បានចែករំលែកបទពិសោធន៍ដល់មន្រ្តីជំនាញកំពង់ផែ កម្ពុជា ទាក់ទិននឹងនីតិវិធីផ្ទេរទំនិញ និងការដោះដូរទំនិញតាមប្រព័ន្ធអេឡិចត្រូនិច ។
សិក្ខាសាលាស្ដីពីវិស័យកំពង់ផែកម្ពុជា-ជប៉ុន ឆ្នាំ២០១៨នេះ រៀបចំឡើងដោយសមាគមសហប្រតិបត្តិការកំពង់ផែក្រៅប្រទេសជប៉ុន និងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ដោយមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល សាកលវិទ្យាល័យ Open University of Japan ទីភ្នាក់ងារJICA ស្ថានទូតជប៉ុន និង ក្រុមហ៊ុនឯកជនមកពីប្រទេសជប៉ុន និងកម្ពុជា ប្រមាណជាង ១០០ នាក់ ។
បើតាមលោក ញ៉ែម សារវង្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអោយដឹងថា សិក្ខាសាលានេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍកំពង់ផែស្វយ័តភ្នំពេញ លើនីតិវិធីទាក់ទងនឹងការផ្ទេរទំនិញនៅកំពង់ផែ និង ការដោះដូរទំនិញតាមប្រព័ន្ធអេឡិចត្រូនិច (Port EDI) ។
លោក អគ្គនាយករង បានលើកឡើងថា នេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជប៉ុន ក្នុងវិស័យកំពង់ផែនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរបច្ចេកទេសកំពង់ផែទ្វេភាគី សារសំខាន់ស្ដង់ដារបច្ចេកទេស និង ការថែទាំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ។
លោកអគ្គនាយករង បានបញ្ជាក់ពីសារសំខាន់នៃការប្រើប្រាស់ធនធានសមាគមអតីតនិស្សិតរបស់ទីភ្នាក់ងារ JICA ដោយហេតុថា សមាគមនេះ ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទំនិញ និង ពង្រឹងសមត្ថភាពគ្រប់គ្រង និងកិច្ចប្រតិបត្តិការនៃកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វ័យតក្រុងព្រះសីហនុ។
លោកអគ្គនាយករង បានបន្ថែមថាការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរទស្សនៈរវាងគ្នាក្នុងវិស័យកំពង់ផែនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែ និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍