ខ្មែរសញ្ជាតិបារាំងពីររូបចង់ឱ្យសិល្បៈសហសម័យមានការគាំទ្រកាន់តែច្រើនតាមរយៈវិចិត្រសាលរបស់គាត់
នៅសៀមរាប៖ វិចិត្រសាលមួយកន្លែងនៅខេត្តសៀមរាប ដែលឱ្យឈ្មោះថា Batia Sarem ត្រូវបានបើកឡើង ដោយវិចិត្រករខ្មែរសញ្ជាតិបារាំងពីររូបកាលពីចុងសប្ដាហ៍កន្លងមកនេះ។ ក្នុងការចាប់ផ្ដើមដំបូងវិចត្រករទាំងពីរូបបានរៀបចំឱ្យមានការតាំងពិព័រណ៍ ជារូបភាព ឬស្នាដៃសិល្បៈផ្សេងៗជាច្រើនរបស់វិចិត្រករខ្មែរ និងស្នាដៃរបស់សិល្បករសហសម័យល្បីៗផងដែរ។
ស្នាដៃមួយចំនួនដែលបានខំសំរិតសំរាំងឡើងពីសិល្បករ និងវិចិត្រករល្បីៗត្រូវបាន ស្ថាបនិកទាំងពីរគឺ លឹក លីវ៉ាន់ និង អ៊ីវ ហ្សូតូស្គី (Yves Zlotowski) រៀបចំឡើង ដើម្បីរំលឹកដល់ការបាត់បង់ ឬកាប្រឈមមុខក្នុងការបាត់បង់ ក៍ដូចជាការរំលឹកដល់អនុស្សារីយ៍មនុស្សសំខាន់ៗមួយកាលពីសម័យសង្រ្គាម។ ទាំងនេះជារលឹកមួយដល់មនុស្សជាច្រើនឱ្យចាប់អារម្មណ៍ក្នុងការជួយស្រោចស្រង់ និងថែរក្សាឡើងវិញនូវរបស់ទាំងនោះ។
ជាងនេះទៅទៀត វិចិត្រសាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកំពស់ដល់វិស័យសិល្បៈសហសម័យខ្មែរឱ្យកាន់តែទទួលបាននូវការគាំទ្រនូវស្នាដៃថ្មីរបស់ពួកគេ ពីសំណាក់មហាជនជាតិក៍ដូចជាអន្តរជាតិ។
សូមរំលឹកថាវិចិត្រសាលនេះមានទីតាំងស្ថិតនៅក្នុងខេត្ដសៀមរាបក្នុងស្រុកវត្តដំណាក់ដោយដាក់ឈ្មោះថា Batia និង Sarem គឺជាជីដូនរបស់ Yves និង លីវ៉ាន់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍