តើអ្នកដឹងអ្វីខ្លះពីមហាសមុទ្រធំបំផុតរបស់ផែនដី?
ថ្ងៃនេះ Mytvplus សូមនាំមកជូនប្រិយមិត្តពីចំណេះដឹងទូទៅទាក់ទងនឹងភពផែនដី ដោយផ្ដោតលើមហាសមុទ្រប៉ាស៊ីហ្វិច។
មហាសមុទ្រប៉ាស៊ីហ្វ៊ិចជាមហាសមុទ្រដែលធំជាងគេបង្អស់ក្នុងពិភពលោក ដែលមានទំហំដល់ទៅ ១៦៥,២០០,០០០គីឡូម៉ែត្រការេ ដោយធំជាងផ្ទៃដីគោករបស់ពិភពលោកទាំងមូលបូកបញ្ចូលគ្នាទៅទៀត។
វាលាតសន្ធឹងពីទ្វីបអាស៊ី និងអូស្រ្ដាលី ទៅកាន់ទ្វីបអាមេរិច និងពី មហាសមុទ្រអាកទិចនៅប៉ូលខាងជើងទៅកាន់ទ្វីបអង់តាកទិចនៅប៉ូលខាងត្បូង។ ដោយសារទំហំដ៏ធំនេះ វាផ្ទុកដល់ទៅ ៤៦%នៃទឹកទាំងអស់នៅលើផ្ទៃភពផែនដី។
វាក៏ជាមហាសមុទ្រដែលពួកអឺរ៉ុបរុករកឃើញក្រោយគេបង្អស់ដែរ។ អ្នករុករកជនជាតិអេស្ប៉ាញលោក បាល់បូ (Balboa) ត្រូវបានគេជឿថាជាជនជាតិអឺរ៉ុបដំបូងគេបង្អស់ដែលបានរកឃើញមហាសមុទ្រនេះ នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ១៥១៣។
ឈ្មោះថា “ប៉ាស៊ីហ្វ៊ិច” នេះមានដើមកំណើតមកពីពាក្យឡាតាំង “ប៉ាសេ (Pace)” ឬអង់គ្លេស “Peace” ដែលមានន័យថា សន្តិភាព។ ដូចនេះវាមានន័យថា មហាសមុទ្រនៃសន្តិភាព។
ប្រមាណជា ៧៥%នៃ ភ្នំភ្លើងដែលនៅមានជីវិតនិងសកម្ម ទាំងអស់នៅលើផែនដីមានទីតាំងស្ថិតនៅក្នុងអាងនៃមហាសមុទ្រប៉ាស៊ីហ្វ៊ិច។
មហាសមុទ្រនេះសម្បូរទៅដោយ ត្រីជាច្រើនប្រភេទ ដូចជា ធូណា សាលម៉ុន សាឌីន ជាដើម និងសត្វចម្លែកៗដែលភាគច្រើនមិនទាន់ត្រូវបានគេសិក្សាអស់នៅឡើយទេ។
អ្វីដែលគួរឱ្យបារម្ភនោះគឺ នៅក្នុងមហាសមុទ្រនេះក៏សម្បូរទៅដោយការបំពុលផ្សេងៗនិងសម្រាមជាច្រើនដែលភាគច្រើនជាស្នាដៃរបស់មនុស្ស៕
រក្សាសិទ្ធិដោយ ៖ mytvplus.com.kh
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍