យុវជនមួយក្រុមនៅខេត្តសៀមរាបកំពុងផលិតភាពយន្តខ្លីដែលសម្តែងដោយរាជនីក្រមា
ភាពយន្តខ្លីមួយដែលមានចំណងជើងថា «The Khmer golden age» បកប្រែថាយុគមាសរបស់ខ្មែរ ដឹកនាំដោយលោកសៅ សុភ័ក្រ្ត និងកាត់តដោយលោក Tim Pek ដែលជាផលិតករយន្តខ្លីរឿង «I am Angkor Wat»ដ៏ល្បីល្បាញដែលលោក កំពុងតែកាត់ត និងលម្អរបន្ថែមបន្ទាប់ពីបានថតរួចនៅទីក្រុងអង្គរ។ ជាពិសេសក្នុងរឿងមួយនេះចូលរួមសម្តែងដោយកញ្ញា មាន សូនីតាដែលគ្រប់គ្នាតែងតែស្គាល់ថាជារាជនីក្រមា។ ហើយលើសពីនេះចំពោះឈុតបុរាណដែលកញ្ញាបានគ្រងនោះ កាន់តែលើកសម្រស់របស់កញ្ញាឲ្យទាក់ទាញមួយកំរិតទៀត ពោលគឺប្លែកខុសពីធម្មតាតែម្តង។
លោក Tim Pek ដែលកំពុងរស់នៅប្រទេសអូស្ត្រាលីជាអ្នកកាត់ត ក៏ដូចជារចនារឿងខ្លីមួយនេះ បានផ្តល់បទសម្ភាសន៍
ថា៖ «ភាពយន្តខ្លីមួយនេះត្រូវផលិតឡើងដោយយុវជនស្ម័គ្រចិត្តមួយក្រុមនៅទីក្រុងសៀមរាប និងអ្នកថតរូបមកពីទីក្រុងភ្នំពេញ ក្នុងគោលបំណងចង់បង្ហាញពីស្នាដៃរបស់ខ្លួន ក៏ដូចជាទាញអារម្មណ៍យុវជនជំនាន់ក្រោយឲ្យ
ស្រលាញ់ការអភិរក្សវប្បធម៌ជាពិសេសរបាំបុរាណខ្មែរ»
ខាងក្រោមនេះសុទ្ធតែរូបភាពនៃឈុតខ្លីៗរបស់រឿង យុគមាស ដែលក្រុមផលិតកំពុងតែសម្រឹតសម្រាំង យកប្លង់ដែលល្អៗ និងពណ៍ដែលសាកសមនឹងសម័យកាលនោះ។ នៅពេលបានឃើញរូបភាពទាំងនេះ ហើយទស្សនិកជនពិតជាមិនអាចរងចាំ ទស្សនា នូវរឿងខ្លីដ៏គួរឲ្យចាប់អារម្មណ៍មួយនេះបានឡើយ។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍