Connect with us

ប្រតិភូ និង ផលិតករភាពយន្តទាំង១០រូប ធ្វើទស្សនកិច្ចសិក្សាលើវិស័យភាពយន្តនៅប្រទេសថៃ

ប្រតិភូដែលដឹកនាំដោយនាយកដ្ឋានភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ ព្រមទាំងផលិតករភាពយន្តទាំង១០រូបធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារផលិត គ្រប់វិស័យភាពយន្តនៅទីក្រុងបាងកកប្រទេសថៃរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែធ្នូ ២០១៨នេះ។
ក្នុងដំណើរទស្សនិកិច្ចនេះផលិតករមកពីផលិតកម្មទាំង១០ រូបបានស្វែងយល់ពីការធ្វើ Post Production ឬការកាត់ត និង រចនាពណ៌ សម្លេង នៅក្រុមហ៊ុនកាន់តាណា ហើយថែមទាំងបានស្វែងយល់ពីការរៀបចំថតនៅប្រទេសថៃក៏ដូចជាបានជួបប្រជុំជាមួយតំណាងនាយកដ្ឋានភាពយន្តប្រទេសថៃផងដែរ។
លោក ឈាង ឆដាភ័ក្រ្តតំណាងថ្នាក់ដឹកនាំប្រតិភូមានប្រសាសន៍ថា «ជាទូទៅខ្លឹមសារនៃការធ្វើទស្សនកិច្ចនេះគឺដើម្បីស្វែងយល់ពីវិស័យឧស្សាហកម្មភាពយន្តនៅប្រទេសថៃ និងការសហប្រតិបត្តិការណ៍គ្នាដើម្បីផលិតនៅថ្ងៃមុខតែការធ្វើកិច្ចការជាមួយគ្នាយ៉ាងណានោះគឺយើង តាមមើលជាក់ស្តែងនៅថ្ងៃមុខ»។
បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃ ប្រតិភូបានស្នើឲ្យបើកវគ្គខ្លីៗទាក់ទងនឹងការ
បណ្តុះបណ្តាលវិស័យភាពយន្ត ដែលរៀបចំឡើងដោយសកលវិទ្យាល័យមួយនៅទីក្រុងបាងកក។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម