អ្នកដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមរួសរាន់ឡើង ប្រយ័ត្នដល់ពេលត្រូវការធ្វើឆ្លេឆ្លា !
តើអ្នកទាំងអស់គ្នាបានទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីហើយ ឬនៅ? បើមិនទាន់សូមទៅធ្វើឱ្យបានគ្រប់គ្នាមុនដាច់ឆ្នាំនេះ ដើម្បីធានាបាននូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន។
សូមរំលឹកថា កាលពីដើមខែវិច្ឆិកាកន្លងទៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសរួចមកហើយថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់នឹងអស់សុពលភាពប្រើប្រាស់ត្រឹមថ្ងៃទី៣១ ធ្នូឆ្នាំ២០១៨ខាងមុខនេះហើយ។ នៅសល់តែ១០ថ្ងៃទៀតទេ រួសរាន់ឡើង !
បើតាមសេចក្តីជូនដំណឹងដដែល បងប្អូនអាចស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅទីតាំងដូចខាងក្រោម៖
- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ
- អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
- ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ
- ស្នាក់ការផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
ចំពោះឯកសារដែលត្រូវភ្ជាប់មកជាមួយគឺ៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍