Connect with us

ភាពយន្តចល័តចិន-កម្ពុជា លើកទី៣ ទាក់ទាញអ្នកទស្សនារាប់រយនាក់ នៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ ភាពយន្តចល័តចិន-កម្ពុជា លើកទី៣ បានទៅដល់ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅយប់ថ្ងៃទី ១៩ ខែធ្នូ ដោយបានទាក់ទាញប្រជាពលរដ្ឋ និង សិស្សានុស្សិស រាប់ រយនាក់ ចូលរួមទស្សនា ។

លោក ហ្វ៊ីង ហ៊ុយ អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន បានថ្លែងថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជា លើកទី៣នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌នៃប្រទេសចិន ក៏ដូចជាជម្រុញចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរ និង រីកចម្រើនថែមទៀត។

លោក អគ្គនាយក បន្ថែមថា តាមរយៈដំណើរភាពយន្តចល័តចិន-កម្ពុជា នេះ បាននាំយកខ្សែ​ភាពយន្តចំនួន ៨រឿង ដែលរួមមាន ភាពយន្តចិន និងខ្មែរ មកបញ្ចាំងជូនប្រជាពលរដ្ឋកម្ពុជាទស្ស​នា តាមបណ្ដារាជធានីខេត្តចំនួន ៧ ក្នុងនោះ រួមបញ្ចូលទាំងខេត្តមណ្ឌលគិរីនេះផងដែរ ។

បើតាមលោកអគ្គនាយក ខ្សែភាពយន្ត៨រឿង បានឆ្លុះបញ្ចាំងអំពីប្រពៃណី វប្បធម៌ និងការអប់រំ រវាងប្រទេសទាំងពីរ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ និងស៊ីជមៅ្រ ក្នុងគោលដៅតែមួយគត់ គឺរឹតចំណងសាមគ្គីភាព បង្កើនទំនាក់ទំនងកាន់តែប្រសើរ និងភាពរីកចម្រើនជាមួយគ្នា ព្រមទាំងអាចយល់ដឹងអំពីមិត្តភាពកម្ពុជានិងចិន ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ។

អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី វិន ស៊ីថួន បានអរគុណដល់ភាគីចិន ដែលបានជ្រើសយក ខេត្តមណ្ឌលគិរី ក្នុងចំណោមខេត្តចំនួន៧ សម្រាប់ដំណើការភាពយន្តចល័តនេះ ហើយតាមរយៈភាពយន្តទាំងនេះ នឹងអាចធ្វើឱ្យប្រជាពលរដ្ឋ កាន់តែស្រឡាញ់ និងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន ។

គួររំលឹកថា ឆ្នាំ២០១៨ គឺជាឆ្នាំគម្រប់ខួបលើកទី៦០ នៃចំណងការទូតរវាងកម្ពុជានិងចិនហើយដើម្បីអបអរសាទរនូវចំណងមិត្តភាព និង ជំរុញការផ្លាស់ប្ដូរលើវិស័យវប្បធម៌សិល្បៈនិងភាព​យន្ត​រវាងប្រទេសទាំងពីរ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង រៀបចំដោយវិទ្យុមិត្តភាពកម្ពុជា-ចិនបានបើកព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាលើកទី៣”ដោយធ្វើដំណើរទៅកាន់ខេត្ត និង រាធានី ចំនួន ៧ ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម