នរណាដែលធ្វើអោយ លោក ឆាយ វីរៈយុទ្ធ នឹកដល់ម្លឹង?
ក្រោយពេលមួយរយៈដែលលោក ឆាយ វិរៈយុទ្ធ ជាតារាចម្រៀង ផលិតកម្ម “សាន់ដេ” ជំនាញសំឡេងស្រែកមិនចេះស្អក រវល់ក្នុងការងារសិល្បៈ ភ្លេចគិតដល់មនុស្សម្នាក់ដែលនៅក្នុងបេះដូងគាត់ទៅវិញ។ ចុះនរណាទៅដែលធ្វើអោយ លោក ឆាយ វីរៈយុទ្ធ នឹកដល់ម្លឹង ពិតជាមិនអស់ចិត្តសោះ ម្នាក់នោះប្រហែលជាបុគ្គលដែលសំខាន់ខ្លាំងហើយមើលទៅ។
ស្រាប់តែថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ ក៏ប្រើពាក្យផ្តាំផ្ញើតាមការសរសេរជាសារ៖ «តើអូនសុខសប្បាយទេសង្សារចាស់ ហើយញាំបាយហើយឬនៅ!» ស្រាប់តែមហាជនបានសាកសួរលោកថា “អាយដល នឹកនរណាហ្នឹង?” តែអ្វីដែលជារឿងហួសចិត្ត គឺលោកយុទ្ធ បែរជាកំពុងតែដាក់អារម្មណ៍លើបទចម្រៀងរបស់គាត់ទៅវិញសោះ។
ទស្សនិកជនបានដឹងហើយថា លោក ឆាយ វីរៈយុទ្ធ គឺជាតារាចម្រៀងម្នាក់ពូកែខាងប្រើសម្លេងតុងខ្ពស់បានយ៉ាងស្ទាត់ជំនាញហើយថ្មីៗនេះលោកជា ម្ចាស់បទ
“ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” បានធ្វើឲ្យអ្នកដែលបានស្តាប់ហើយស្រក់ទឹកភ្នែកនៅពេល មានទាំងសាច់ភ្លេងកំសត់ និង អត្ថន័យចាក់ដោតអារម្មណ៍យុវវ័យខ្លាំងជាពិសេសយវជន។
ថ្មីៗនេះលោក ឆាយ វីរៈយុទ្ធ កំពុងតែត្រៀមនឹងចេញបទថ្មីៗសំរាប់ចូលឆ្នាំថ្មីខាងមុខនេះផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- ឆាយ វីរៈយុទ្
- តារាខ្មែរ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍