Connect with us

ព្យុះធូលីនិងភ្លៀងនៅក្នុងភាគខាងជើងប្រទេសឥណ្ឌាបានសម្លាប់មនុស្សជាង១២៥នាក់ហើយ

មកទល់ពេលនេះ ព្យុះធូលី និងភ្លៀងយ៉ាងខ្លាំងនៅក្នុងភាគខាងជើងប្រទេសឥណ្ឌាត្រូវបានរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងតិច១២៥នាក់ហើយ ខណៈដែលក្រុមមន្ត្រីបានប្រកាសព្រមានថា ព្យុះនឹងកើតមានឡើងបន្តទៀត។

ខ្យល់ដែលមានល្បឿនខ្លាំង និងរន្ទះបាញ់បានធ្វើឲ្យខូចខាតនៅក្នុងភូមិជាច្រើន, ដួលរលំផ្ទះសម្បែង និងមនុស្សរាប់រយនាក់ត្រូវបានរងរបួស។
អ្នកនាំពាក្យឲ្យការិយាល័យស្នងការកាត់បន្ថយគ្រោះមហន្តរាយក្នុងរដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) បានប្រាប់ទីភ្នាក់ងារព័ត៌មានមួយរបស់ប្រទេសបារាំងថា ចំនួនអ្នកដែលបាត់បង់ជីវិតដោយសារព្យុះនេះគឺច្រើនបំផុតនៅក្នុងរយៈពេលយ៉ាងតិច២០ឆ្នាំមកនេះ។

ក្រុមមន្ត្រីបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ទីក្រុងអាក្រា (Agra) ស្ថិតនៅក្នុងរដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) ដែលជាទីតាំងវិមានតាច់ ម៉ាហាល់ (Taj Mahal) ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌា គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត។ ប៉ុន្តែមិនមានការខូចខាតដល់វិមាននោះទេ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី (Narendra Modi) ក៏បានសរសេរនៅគណនីធ្វីតធ័រ (Twitter) របស់លោកផងដែរថា លោកមានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់ជីវិតនៅក្នុងគ្រោះធម្មជាតិនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម