តួឯកថៃក្នុងរឿង “បេះដូងភរិយា” ដែលបញ្ចាំងលើប៉ុស្តិ CTN លោក Film ThanaPat កំពុងតែឡើងកូដ
លោក Film Thanapat តារាសម្តែងថៃដែលមានឈ្មោះល្បី កាន់តែទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់ទស្សនិកជនថៃ និង ទស្សនិកជនកម្ពុជាដែលធ្វើឲ្យលោកមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងបន្ទាប់ពី លោក Film Thanapat បានសម្តែង ក្នុង រឿង ភាគ ទូរទស្សន៍ CTN «បេះដូងភរិយា» ដែលសម្តែងដោយតួឯកស្រីគឺ អ្នកនាង Bee Namthip និង តួឯកប្រុសលោក Pong Nawat ។
តារាសម្តែងថៃប្រុសលោក Film Thanapat បានក្លាយទៅជាឯកអគ្គរដ្ឋទូត នៃម៉ាកផលិតផលល្បីមួយរបស់ប្រទេសថៃ បន្ទាប់ពី ខ្សែភាពយន្តភាគរឿង «បេះដូងភរិយា» ដែលកំពុងចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍ CTN ។ នៅពេលដែលលោកទទួលបានការសម្តែងក្នុងរឿងនេះលោកបានបង្ហាញពីអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ពីព្រោះខ្សែភាពយន្តនេះឆ្លុះបញ្ចាំងពីទឹកចិត្តភរិយាម្នាក់ដែលគោរពស្រឡាញ់ប្តី និងកូនស្រីជាខ្លាំង តែចុងក្រោយបានត្រឹមតែខូចចិត្តព្រោះតែស្វាមីដែលក្បត់ចិត្តទៅមានស្រីថ្មី ហើយភរិយាម្នាក់នេះមិនចុះចាញ់នឹងជីវិតនោះឡើយ ដោយអ្នកនាងបានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអនាគតកូនស្រីជាទីស្រឡាញ់របស់ ខ្លួន។
ខ្សែភាពយន្តរឿង «បេះដូងភរិយា» មានតែស្ថានីយទូរទស្សន៍ CTN តែមួយគត់ដែលបានទិញសិទ្ធយកមកចាក់ផ្សាយចែកជូនទស្សនិកជនទស្សនា ដែលជាភាពយន្តល្អជាងគេនៅប្រទេសថៃ ។ ហើយនឹងមានការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃច័ន្ទ ដល់ សុក្រ វេលាម៉ោង: ១២:០០នាទី ថ្ងៃត្រង់ ឬតាមគេហទំព័រផេករបស់ CTN ធានាណាជក់ចិត្តដិតអារម្មណ៍កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍