Connect with us

សំបុត្រប្រគុំតន្រ្តីនៅទីក្រុងបាងកករបស់ក្រុមតារាចម្រៀងកូរ៉េ BTS លក់ដាច់អស់ហើយ!

ការប្រគុំតន្ត្រីទេសចរណ៍របស់ក្រុមតារាចម្រៀងកូរ៉េខាងត្បូង ដ៏ល្បី ដែលគ្រប់គ្នាស្គាល់ថាក្រុម BTS នឹងប្រារព្ធធ្វើនៅកីឡដ្ឋានជាតិ Rajamangala ក្នុងប្រទេសថៃ បានលក់ដាច់អស់ហើយ។ ក្រុមតារាចម្រៀង BTS បានក្លាយជាអ្នកសិល្បៈ K-Pop ដំបូងគេបង្អស់ដែលរៀបចំការប្រគុំតន្ត្រីបន្តផ្ទាល់ខ្លួននៅពហុកីឡដ្ឋានជាតិ Rajamangala ដែលជាទីកន្លែងរបស់ Lady Gaga និង Coldplay ធ្លាប់សម្តែងកាលពីអតីតកាល។ មិនយូរប៉ុន្មានបន្ទាប់ពីការប្រគុំតន្រ្តីរបស់ BTS លោក Ed Sheeran នឹងរៀបចំការប្រគំតន្ត្រីរបស់លោកនៅកន្លែងដដែលនេះផងដែរ។

ពហុកីឡដ្ឋានជាតិ Rajamangala គឺជាពហុកីឡដ្ឋានដែលធំបំផុតនៅក្នុងប្រទេសថៃដែលត្រូវបានបើកនិងប្រើប្រាស់ជាលើកដំបូងសម្រាប់ឆ្នាំ 1998 ក្នុព្រឹត្តិការណ៍កីឡាអាស៊ី ហើយកីឡដ្ឋានមួយនេះអាចផ្ទុកអ្នកទស្សនាដល់ទៅ ៥មុឺននាក់ឯណោះ ។
គ្រាន់តេចេញលក់ក្នុងពេលខ្លីតែប៉ុណ្ណោះ សំបុត្រប្រគុំតន្រ្តីរបស់ក្រុម BTSបានលក់ដាច់គ្មានសល់ ដោយការផ្សព្វផ្សាយតែតាមរយៈ Twitter របស់ពួកគេតែប៉ុណ្ណោះ
សូមបញ្ចាក់ថាតម្លៃសំបុត្រមានចាប់ពី 2000 បាត (61 ដុល្លារអាមេរិក) ដល់ 6 800 បាត (207 ដុល្លារអាមេរិក)។ ហើយការប្រគុំតន្រ្តីនឹងធ្វើឡើង នឹង នៅថ្ងៃទី 6 ខែមេសាឆ្នាំ 2019!

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម