គ្រូអង់គ្លេស ថាមានអារម្មណ៍អស្ចារ្យក្រោយបានឡើងវគ្គ៤ក្រុម World Cup
លោក Gareth Southgate គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស អះអាងទាំងរំភើបថា ការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 និង ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក
គឺជាភាពអស្ចារ្យស្ទើរតែមិនគួរឲ្យជឿសម្រាប់ក្រុមខ្លួន។ គ្រូបង្វឹកក្រុមជើងឯកឆ្នាំ១៩៦៦ រំពឹងថា ជនរួមជាតិខ្លួននឹងរីករាយចំពោះលទ្ធផលឈ្នះស៊ុយអែត ព្រោះនេះជារឿងដែលមិនសូវកើតឡើងញឹកញាប់ទេ។ អង់គ្លេស នឹងត្រៀមខ្លួនបន្តទៀតសម្រាប់ជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រូអាត នៅថ្ងៃពុធ សប្តាហ៍នេះ។
គួរដឹងដែរថា Harry Maguire និង Dele Ali បានតែតបញ្ចូលម្នាក់មួយគ្រាប់ក្នុងចំណោមជ័យជំនះ ២-០ ខណៈក្រូអាត ទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤ទល់នឹង៣ ក្រោយស្មើគ្នា២-២។ ដោយឡែក អង់គ្លេស ខកខានឡើងវគ្គផ្ដាច់ព្រ័ត្រតាំងពីឆ្នាំ១៩៦៦ម្ល៉េះ ហើយនេះក៏ជាលើកទី៣ដែរ ដែលពួកគេឡើងវគ្គ៤ក្រុមចុងក្រោយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍