Connect with us

Barcelona ចុះហត្ថលេខានាំយកខ្សែការពារម្នាក់ពី Valencia ក្នុងលក្ខខណ្ឌខ្ចីជើង

អេស៉្បាញ៖ Barcelona បានចុះហត្ថលេខានាំយកខ្សែការពារ Jeison Murillo របស់ក្លិប Valencia ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់ការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ ។ 

កីឡាករសញ្ជាតិកូឡុំប៊ីវ័យ ២៦ឆ្នាំរូបនេះ ទើបចូលរួមជាមួយក្រុម Valencia ជាកីឡាករពេញសិទ្ធកាលពីរដូវក្តៅ បន្ទាប់ខ្ចីជើងពីក្រុម Inter Milan ។ ដោយសារតែរូបគេបានលេងត្រឹមតែ ៣ ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ទើបក្លិបអ្នកមានបុណ្យ ខ្ចីជើង និងមានជម្រើសទិញយកក្នុងតម្លៃ ២៥លានអឺរ៉ូនៅពេលចប់រដូវកាល ។

Murillo នឹងត្រូវបង្ហាញខ្លួនជាផ្លូវការថា ជាកីឡាកររបស់ Barcelona នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ខាងមុខនេះហើយ ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម