Connect with us

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យក្រុមហ៊ុនអាកាសចរវៀតណាម ពង្រីកជើងហោះហើរ កម្ពុជា-រៀតណាម

ភ្នំពេញ ៖ រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាម ពង្រីកជើងហោះមកកាន់កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរមកទស្សនាប្រ​ទេសទាំងពីរ ជាពិសស កំណើនភ្ញៀវទេសចរវៀតណាមមកកម្ពុជា ។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ជូនទីភ្នាក់ងារទេសចរណ៍ ដែលមានស្នាដៃល្អក្នុងការលក់សំ​បុត្រជូនក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines លោក ថោង ខុន  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បាននឹងកំពុងពង្រឹងប្រតិបត្តិការខ្លួន តាមរយៈការដាក់ឲ្យប្រើប្រាស់យន្តហោះទំនើបៗ ដូចជា B787 Dreamliner, Airbus A350, A321។ ក្នុងន័យនេះ លោក ក៏បានសំណូមពរឲ្យក្រុមហ៊ុននេះ មេត្តាយកចិត្តទុកដាក់ពង្រីកជើងហោះហើរពីប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ រួមនិងតំបន់កោះសំខាន់ៗ របស់កម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។

លោក រដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រ និងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែទូលំទូលាយ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស តាមរយៈការបង្កើតផលិតផលថ្មីៗ និង រៀបចំកញ្ចប់ខ្សែទស្សនកិច្ចឲ្យកាន់តែមានភាពទាក់ទាញ ដោយដាក់បញ្ចូលនូវព្រឹត្តិការណ៍ និងពិធីបុណ្យធំៗនានារបស់កម្ពុជាផង ដើម្បីឱ្យភ្ញៀវទេសចរ បានមកលេងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ សូមជម្រាបថា បច្ចុប្បន្នមានជើងហោះហើរពីវៀតណាមមកកម្ពុជា សរុប២៣ជើង ក្នុងមួយថ្ងៃ រួមមាន សៀមរាប-ហូជីម៉ិញ ៦ជើង, សៀមរាប-ហាណូយ ៦ជើង, និង ភ្នំពេញ-ហូជីម៉ីញ ៥ជើង ។ ក្រៅពីនោះ មានជើងហោះហើរសៀមរាប-ដាណាង និង ព្រះសីហនុ-ហូជីមិញផងដែរ ដែលភាគច្រើនប្រតិបត្តិការដោយក្រុមហ៊ុន Vietname Airline ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុន Vietjet ក្រុមហ៊ុនអាកាសចរណ៍ Silk Air និងក្រុមហ៊ុនអាកាសចរណ៍ Qatar Airways៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម