Connect with us

ក្រុមហ៊ុនកូរ៉េ ចាប់ដៃគូរជាមួយនឹងក្រុមហ៊ុនក្នុងស្រុក វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនមកពីសាធារណៈរដ្ឋកូរ៉េចំនួន២ បានចាប់ដៃគូជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីផ្តល់សេវាកម្មលើវិស័យអចលនទ្រព្យ និងគៀងគរវិយោគិនបរទេសមកវិនិយោគបន្ថែមទៀតនៅកម្ពុជា ។

ពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន CPL កម្ពុជា និង ក្រុមហ៊ុនកូរ៉េ Hanlim Architechure Group និង ក្រុមហ៊ុនHBAA បានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដោយផ្តោត​សំខាន់លើការផ្តល់សេវាកម្មប្រឹក្សា និង ធ្វើគំរោងអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា ។

បើតាម ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានអោយដឹងថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើការលក់គម្រោងវិស័យអចលនវត្ថុ ហើយវិស័យនេះ គឺជាវិស័យមួយជួយជំរុញសេដ្ឋកិច្ច ក្នុងប្រទេសអោយរីកចម្រើន។ ឧកញ៉ា ចេង ខេង បានបន្ថែមថា បើមានដៃគូល្អទាំងក្នុងនិងក្រៅប្រទេស នឹងធ្វើអោយវិស័យនេះកាន់តែមានភាពល្អប្រសើរ ។

បើតាមអគ្គនាយកក្រុមហ៊ុននេះ ក្រុមហ៊ុនកូរ៉េ Hanlim Architechure Group ជាក្រុមហ៊ុន ផ្តោតសំខាន់ទៅលើការសាងសង់អាគារខ្ពស់ ខុនដូរ និង អាគារផ្សេងៗទៀត ខណៈដែលក្រុមហ៊ុនHBAA គឺជាក្រុមហ៊ុនផ្តោតលើការគូសប្លង់ និងរចនាម៉ូតអាគារ ។

លោក Jin Sun Park អគ្គនាយក្រុមហ៊ុន Hanlim Architechure Group សង្ឃឹមថា ពេលដែលលោកបានគំរោងធ្វើនៅកម្ពុជានោះ លោកនឹងលក់ដាច់គម្រោងបានលឿន ស្របពេលដែល     កម្ពុជាបច្ចុប្បន្ន ប្រជាជន កំពុងមានតំរូវការច្រើនលើអាគារខ្ពស់ៗ ក៏ដូចជាខុនដូ និងផ្ទះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម