នៅចាំក្មេងម្នាក់នេះទេ? ដើរតួសម្តែងក្នុងរឿង «Home Alone» ឥលូវនេះគាត់ត្រលប់មកវិញហើយ (Video)
នៅចាំរឿង ដែលគេតែងតែចាក់នៅពេលបុណ្យគ្រីសម៉ាស់ និយាយពីក្រុមគ្រួសាររបស់ក្មេងម្នាក់ក្នុងរឿងនេះចេញទៅដើរលេងឆ្ងាយដោយភ្លេចយកកូន ប្រុសម្នាក់នេះឈ្មោះថាខេវិន ក្នុងរឿង «Home Alone» ឬបកប្រែជាភាសាខ្មែរថា នៅផ្ទះតែឯង។
ឥលូវនេះលោក Macaulay Culkin ដែលជាតួរសម្តែងក្នុងរឿងដ៏ល្បីល្បាញមួយនេះផលិតតាំងពីឆ្នាំ ១៩៩០ បានត្រលប់មកថតឈុតក្នុងរឿងនេះជាថ្មី តែមិនមែនថតភាពយន្តនេះជាថ្មីទេ ពោលគឺថតឈុតល្បីៗខ្លះៗក្នុងរឿងឡើងវិញដើម្បីផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយប្រភេទ របស់ Google Home ។ អស់រយៈពេលជាង ៣០ឆ្នាំ មកហើយដែលលោកបានឃ្លាតឆ្ងាយពីវិស័យផ្សព្វផ្សាយនេះហើយមិនទទួលបានការគាំទ្រទាល់តែសោះ។
ស្ថិតនៅក្នុងវ័យ៣៨ឆ្នាំលោក Macaulay Culkin បានសម្តែងឈុតមួយចំនួនឡើងវិញតែជារបៀប សន្ទនាជាមួយ ម៉ាស៊ីនស្វ័យប្រវត្តិ Google Home ដើម្បីបញ្ចាទិញទំនិញ និងរំលឹកការងារផ្ទះមួយ
ចំនួនផងដែរ។
បន្ទាប់ពីវីដេអូនេះបានចេញផ្សាយមិនដល់១ថ្ងៃផង បានទទួលអ្នកទស្សនារហូតដល់ទៅ ១២លាន ឯណោះ។ ទស្សនិកជនខ្លះដែលនៅចងចាំមិនភ្លេចពីរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនេះបាន និយាយថា៖«តើយើងអាចមើលរឿង Home Alone នេះម្តងទៀតដោយអោយតួរសម្តែងដដែរនេះក្លាយជាឪពុកវិញម្តង? »
សូមទស្សនាវិដេអូខាងក្រោម៖
- អត្ថបទទាក់ទង :
- Featured
- popstar
- ពត៌មានតារា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍