គ្រូជម្រើសជាតិក្រូអាត ថា ក្រុមខ្លួននឹងមានថាមពលគ្រប់គ្រាន់សម្រាប់ជំនួបអង់គ្លេស
លោក Zlatko Dalic គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសក្រូអាត បង្ហើបថា កូនក្រុមខ្លួននឹងមានថាមពលគ្រប់គ្រាន់សម្រាប់ជំនួបជាមួយអង់គ្លេស វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ទោះបីត្រូវឆ្លងដល់ម៉ោងថែម១៥នាទី២ដង ឬ ប៉េណាល់ទី យ៉ាងណាក្ដី។
ក្រូអាត នឹងត្រូវប៉ះអង់គ្លេស នៅថ្ងៃពុធ ទី១១ កក្កដា ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ដោយបាល់កាត់សេចក្ដី។ លោក Dalic រៀបរាប់បែបនេះ “យើងនៅសល់ថាមពលខ្លះសម្រាប់ជំនួបអង់គ្លេស, បើទោះពួកគេ លេងនាទីមិនច្រើនដូចយើង តែយើងនៅតែមានការតាំងចិត្ត ដើម្បីឈ្នះពួកគេអោយបាន”។
អង់គ្លេសលេងអស់៤៨០នាទី និង ឆ្លងកាត់វគ្គប៉េណាល់ទីនៅរុស្ស៊ី ក្រូអាតលេងច្រើនជាង៣០នាទីពីការប្រកួត៣លើកមុន។ ដោយឡែក អ្នកចាំទីក្រូអាត Danijel Subasic លេចឮដំណឹងថា ទំនងមានបញ្ហាសសៃពួរ ដែលត្រូវចំណាយពេលច្រើនដើម្បីធ្វើឲ្យធូរស្បើយ តែរំពឹងថា នឹងអាចចូលលេងបានវិញ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍