អ្នកកាសែតថា ការបណ្ដេញលោក Mourinho ធ្វើឲ្យ PSG មានការព្រួយបារម្ភ
អង់គ្លេស៖ អ្នកកាសែតម្នាក់ បាននិយាយនៅក្នុងកិច្ចពិភាក្សារបស់ BBC Radio 5 live ថា ដោយសារតែការបណ្ដេញ លោក Mourinho បានធ្វើឲ្យ PSG ព្រួយបារម្ភ ព្រោះពួកគេត្រូវជួបគ្នានៅ Champions League។
លោក Jose Mourinho ត្រូវបានក្លិបបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្រុម Manchester United កាលពីថ្ងៃអង្គារ ក្រោយពីដឹកនាំបានពីរឆ្នាំកន្លះ ហើយក្រុមបិសាចក្រហម ក៏បានតែងតាំងអតីតខ្សែប្រយុទ្ធ Ole Gunnar Solskjaer ជាគ្រូបង្វឹកបណ្ដោះអាសន្ន។
លោក Julien Laurens គឺជាអ្នកកាសែតបាល់ទាត់ និងជាអ្នកចុះផ្សាយ ដែលមានមូលដ្ឋាននៅទីក្រុងឡុង បានឲ្យដឹងថា វាជាបរិយាកាសដ៍សែនឈឺក្បាលក្នុងបន្ទប់សំលៀកបំពាក់ ដោយសារតែលោក Mourinho។ ប្រសិនបើគាត់នៅដឹកនាំ នោះ PSG នឹងមានឱកាសឈ្នះច្រើន។ តែឥឡូវស្ថានភាពក្លិបនឹងកាន់តែប្រសើរឡើង ព្រោះកីឡាករសំខាន់ៗ នឹងលេងកាន់តែល្អ អ្នកគ្រប់គ្នានឹងសប្បាយចិត្ត ហើយនោះមិនមែនជាអ្វីដែល PSG ចង់បានឡើយ ។
លោក បានបន្ថែមទៀតថា គ្រូបង្វឹកថ្មីបណ្ដោះអាសន្ន Solskjaer នឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដើម្បីធ្វើឲ្យ ManUtd មានការប្រកួតប្រជែងជាថ្មីម្តងទៀត។ នៅពេលការចាប់ឆ្នោតបានធ្វើឡើង ពលរដ្ឋនៅទីក្រុងប៉ារីស បានគិតថា នេះគឺជាការចាប់ឆ្នោតដ៏ល្អសម្រាប់ពួកគេ ប៉ុន្តែឥឡូវនេះមិនមានជារឿងល្អទៀតនោះទេ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍