Connect with us

សិលាចារឹក​ អាយុកាលជាងមួយពាន់ឆ្នាំ ត្រូវបាននាំមកដល់សារមន្ទីរជាតិ​ រាជធានីភ្នំពេញ

ភ្នំពេញ÷ សិលាចារឹក​ អាយុកាលជាងមួយពាន់ឆ្នាំ ត្រូវបាននាំមកដល់សារមន្ទីរជាតិរាជធានីភ្នំពេញ​ហើយ​ ដោយមានរៀបចំពិធីតាមទំនៀមទំលាប់សាសនាផងដែរ​។

សិលាចារឹក​សុវណ្ណភូមិ ត្រូវបានរកឃើញនៅបរិវេណវត្តគិរីស្តេចគង់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ ។ សិលាចារឹកនេះ ​សរសេរ​ដោយ​ប្រើ​អក្សរខ្មែរមុនសម័យអង្គរ មានកាលបរិច្ឆេទនៅឆ្នាំ៦៣៣ នៃគ្រឹស្តសករាជ។

នៅលើសិលាចារឹក​ មានអត្ថបទដែលមានខ្លឹមសារថា ស្តេចខ្មែរព្រះនាមឥសានវរ្ម័នទី១ សោយរាជ្យនៅសំបូរព្រៃគុក។​
អ្នកប្រាជ្ញអឺរ៉ុបខ្លះ​ ចាត់ទុកថា ជាមហារាជ្យដ៏ធំ(The Great King) គ្រប់គ្រងផ្ទៃសុវណ្ណភូមិ​ទាំងមូលដែលមានព្រំប្រទល់ជាប់សមុទ្រ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម