Connect with us

Solskjaer​ បង្ហើបពីបុរសម្នាក់ដែលផ្ដល់ស្ទាយគ្រប់គ្រងដល់ខ្លួន

អង់គ្លេស៖ លោក Ole Gunnar Solskjaer បានឲ្យដឹងថា ស្ទាយគ្រប់គ្រងរបស់លោកត្រូវបានបំផុសគំនិតដោយ លោក Alex Ferguson ដែលជាអតីតគ្រូបង្វឹកដ៏ល្បីល្បាញរបស់ Manchester United ។ កីឡាករ Solskjaer បានចំណាយពេល ១១ឆ្នាំលេងក្រោមការដឹកនាំរបស់លោក Ferguson ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ៦លើក ពានរង្វាន់ FA Cup ២ដង និងបានឈ្នះ Champions League កាលពីឆ្នាំ ១៩៩៩ ដោយក្នុងនោះលោកជាអ្នករកគ្រាប់បាល់ជ័យជម្នះឲ្យក្រុម ដែលកាលហ្នឹងក្លិបឈ្នះ ៣ពានក្នុង១រដូវកាល។ បុរសដែលដើរតួនាទីជាអ្នកចាត់ការនៅ Old Trafford រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះបានប្រាប់ MUTV ថា ខ្ញុំទទួលបានស្ទាយគ្រប់គ្រងពីគាត់[លោក Ferguson] ។ រូបលោកមានឥទ្ធិពលដ៏ធំបំផុតក្នុងក្លិប ប៉ុន្តែខ្ញុំមានបុគ្គលិកលក្ខណៈខុសពីគេ ខ្ញុំត្រូវតែជាខ្លួនឯង។ ចៅហ្វាយ [លោក Ferguson] គឺតែងតែដឹងជាមួយរបៀបដែលអ្នកអាចគ្រប់គ្រងមនុស្ស និងអ្វីៗជាច្រើននៅជុំវិញគាគាត់៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម