Connect with us

តោះមកស្តាប់! ទូតជប៉ុននិយាយពីភាពខុសគ្នារវាងអាពាហ៍ពិពាហ៍ខ្មែរ និងជប៉ុន (មានវីដេអូ)

នៅលើកម្មវិធី ៦០វិនាទីនៃទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកយកភាពខុសគ្នារវាងពិធីរៀបអាពាហ៍ពិពាហ៍នៅកម្ពុជា និងនៅប្រទេសជប៉ុន។
លោកឯកអគ្គរាជទូតបានមានប្រសាសន៍ថា៖ «ថ្មីៗនេះខ្ញុំសង្កេតឃើញ នៅទីក្រុងភ្នំពេញមានរោងការសឹងតែរាល់ថ្ងៃ។» លោកបានបន្ថែមថា ពិធីរៀបមង្គលការ របស់កម្ពុជាធ្វើឡើងនៅតែរដូវដែលគេកំណត់ ហើយភាគច្រើនមានរយៈពេលដល់ទៅ ១ថ្ងៃកន្លះនៅផ្ទះកូនក្រមុំ ចំណែកឯពិធីមង្គលការរបស់ជប៉ុនវិញ មានតែកន្លះថ្ងៃប៉ុណ្ណោះ។ ជាពិសេសគេមិនកំណត់ថាខែណាត្រូវរៀបមង្គលការនោះទេ ហើយនៅប្រទេសជប៉ុនភាគច្រើនគេរៀបចំនៅព្រះវិហារ ឬ ហាងអាពាហ៍ពិពាហ៍។

លោកឯកអគ្គរាជទូតបានបិទបញ្ចប់នូវវីដេអូដ៏ខ្លីរបស់លោកដោយស្នើសុំឱ្យទស្សនិកជនណែនាំពីប្រពៃណីរៀបមង្គលការរបស់កម្ពុជាបន្ថែមទៀតផងដែរ៕

សូមទស្សនាវិដេអូ៖

Loading...

ពេញនិយម