Connect with us

ប្រទេសតាមដងទន្លេមេគង្គ ប្តេជ្ញាបង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន តាមដងទន្លេ

ប្រទេសឡាវ ៖ ប្រទេសចំនួន៦ នៅតាមដងទន្លេមេគង្គ បានប្តេជ្ញារួមគ្នាក្នុងការពង្រឹងសុវត្ថិភាព តាមដងទន្លេ ជាពិសេសទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ។
ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅចុងសប្តាហ៍កន្លងទៅនេះ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ខណៈដែលក្រសួងសន្តិសុខឡាវ ជាអ្នកទទួលរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យមើលនូវលទ្ធផលការ ងារ ដែលបានអនុវត្តរយៈពេល ៣ខែកន្លងមកនេះ និងដាក់ផែនការសកម្មភាពថ្មី សម្រាប់ការងារ សុវត្ថិភាពតាមដងទន្លេមេគង្គ ។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដែលបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ បានថ្លែងអោយដឹងថា កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃគម្រោងនេះ នៅដំណាក់កាលទី២ នៃឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានអះអាងផងដែរថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការអនុវត្តគម្រោងសុវត្ថិភាពតាមដងទន្លេមេគង្គនេះ អោយទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា ក្នុងគម្រោងសុវត្ថិភាពទន្លេមេគង្គនេះ មានប្រទេសចូលរួម ដូចជា ចិន វៀតណាម មីយ៉ាន់ម៉ា ឡាវ កម្ពុជា និង ប្រទេសថៃ ។
ក្នុងរយៈពេល៣ខែកន្លងមកនេះ ប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានសហការគ្នាអនុវត្តការងារ រួមមាន ៖

  • ១. ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានរវាងប្រទេសទាំង៦ជាសមាជិក
  • ២. ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀនទៅវិញទៅ
  • ៣. បញ្ចូលទិន្នន័យករណីគ្រឿងញៀនដែលបង្ក្រាបបានពីប្រទេសទាំង៦ ក្នុងប្រព័ន្ធកុំព្យួទ័រនៃគម្រោងសុវត្ថិភាពទន្លេមេគង្គ
  • ៤. បញ្ជូនព័ត៌មានទៅវិញទៅមកតាមសម័យកាលទំនើបនៃបច្ចេកវិទ្យា
  • ៥. ទប់ស្កាត់ការចរាចរសារធាតុគីមីផ្សំនៅក្នុងតំបន់
  • ៦. ទប់ស្កាត់ការហូរចូលនៃគ្រឿងញៀនតាមបណ្តោយព្រំដែនពីតំបន់ត្រីកោណមាស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម