ថ្ងៃទី២៨ ខែធ្នូ ដល់ ថ្ងៃទី០១ ខែមករា ហាមធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់ ទៅផ្លូវជាតិលេខ៦
ភ្នំពេញ៖ កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) រហូតដល់ផ្លូវជាតិលេខ៦ នឹងត្រូវផ្អាកការធ្វើចរាចរ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ។
ការផ្អាកចរាចរនេះ គឺដោយសារតែជាកំឡុងពេលប្រារព្ធពិធីសម្ពោធវិមានឈ្នះឈ្នះ និង អបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា រួមនិងការអនុវត្តន៍ដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ។
យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានណែនាំសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមកំណាត់មហាវិថីនេះ សូមពង្វាងចរាចរ ដោយឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍