Connect with us

អ្នកស្លាប់ដោយរលកយក្សស៊ូណាមិ នៅឥណ្ឌូនេស៊ី បានកើនដល់ជិត ៣០០នាក់

ក្រុងការីតាៈ ចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមិ បានកើនឡើងដល់ជាង ២៨១ នាក់ ហើយតួរលេខ អាចនឹងមានការកើនឡើងជាងនេះ បន្ថែមទៀត ។
រលកយក្សស៊ូណាមិ បានកើតឡើងបន្ទាប់ពីមានការផ្ទុះភ្នំភ្លើង បានវាយប្រហារ ដោយគ្មានការព្រមានជាមុនទៅលើតំបន់ឆ្នេរទេសចរណ៍ និងតំបន់ឆ្នេរសមុទ្រ នៅជុំវិញដែនទឹកសានដា នៃប្រទេសឥណ្ឌូនេស៊ីឲ្យ ។
អ្នកនាំពាក្យទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក Purwo Nugroho បាននិយាយថា អគាររាប់រយខ្នង ត្រូវបានបំផ្លាញដោយសាររលកយក្សស៊ូណាមិ ដែលវាយប្រហារតំបន់ឆ្នេរនៃកោះស៊ូម៉ាត្រាភាគខាងត្បូង និង កោះជ្វាភាគខាងលិច នៅម៉ោងប្រហែល ៩ និង ៣០ នាទីយប់ បន្ទាប់ពីផ្ទុះភ្នំភ្លើង ដែលត្រូវបានគេស្គាល់ថា ជាកូនភ្នំភ្លើង Krakatoa។
រូបភាពវីដេអូ ដែលត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញថា ទឹកបានហូរបុកការប្រគំតន្ត្រីមួយរបស់ក្រុម Seventeen ដោយបានបណ្តាលឲ្យសមាជិកតន្រី្តធ្លាក់ចេញពីឆាកតន្ត្រី។
យោងតាមអ្វីដែលគេបង្ហោះនៅលើ Instagram បានឲ្យដឹងថា អ្នកលេងហ្គីតារបស់ក្រុមតន្ត្រី និងអ្នកគ្រប់គ្រងផ្លូវបានស្លាប់។ លោក Purwo Nugroho បាននិយាយថា ក្រុមអ្នកស្រាវជ្រាវ និងរុករក បានកំពុងកកាយរកអ្នកនៅរស់ ដោយមនុស្ស ២៨១ នាក់ត្រូវបានអះអាងថាស្លាប់ ៨៤៣ នាក់ រងរបួស និង ២៨ នាក់បាត់ខ្លួន និងទ្រព្យសម្បត្តិជាច្រើនត្រូវ រងការខូចខាត៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម