Connect with us

កញ្ញា ប៊េននីយាំង បញ្ចេញស្ទើរខ្ទេច ទុកតែច្រមុះព្រោះហេតុអ្វី?

តាមរយៈ រូបថតជាច្រើនសន្លឹក ដែលបានបង្ហោះលើប្រព័ន្ធសង្គម Instagram របស់កញ្ញា ប៊េននី យាំង តារាសម្ដែងដែលតែងតែស្លៀកពាក់ស៊ិចស៊ី បានធ្វើអោយមហាជន ជាពិសេសទស្សនិកជនប្រុសៗ មានអារម្មណ៍ថាក្តៅរោលរាល។
ថ្មីៗនេះកញ្ញាមិនសូវបានបញ្ចេញមុខក្នុង វិស័យសិល្បៈប៉ុន្មាននោះទេ ដោយសារតែកញ្ញាមានបញ្ហាអាឡែកហ្សីច្រមុះ ហើយកញ្ញាតែងតែបិទម៉ាស់ត្រង់ច្រមុះជានិច្ចនៅពេលថតរូប ឬវីដេអូជាដើម ដែលនាំឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់​ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះរូប កញ្ញាស្លៀកប៊ីគីនីដ៏ស៊ិចស៊ីបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀត ដែលនាំឲ្យមហាជនបានសរសេរថា “ពិតជាមិនធម្មតាមែន ស៊ិចស៊ីណាស់ Idol” តែមិនមានអ្វីចម្លែកនោះទេ សម្រាប់កញ្ញា ប៊េននី យាំង ពីព្រោះគាត់តែងតែបង្ហោះរូបស៊ិចស៊ីពាក់ម៉ាស់នេះជារឿងធម្មតាទៅហើយ។
កញ្ញា ប៊េននី យាំង ដែលបាត់មុខពីវិស័យសិល្បៈរយៈពេលជាយូរមកហើយនោះ បាននិយាយថា៖ «ខ្ញុំរង់ចាំការព្យាបាលច្រមុះឲ្យជាសិន ទើបអាចហ៊ានបង្ហាញមុខក្នុងវិស័យសិល្បៈម្តងទៀត» ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម