Connect with us

ឆ្នាំ២០១៨ ការវិនិយោគលើគម្រោងសាងសង់ ថយចុះជិត ១៩ភាគរយ ធៀបនឹងឆ្នាំ២០១៧

ភ្នំពេញ៖ ការវិនិយោគលើគម្រោងសាងសង់ មានការថយចុះជិត ១៩ភាគរយ ក្នុងឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្សព្វផ្សាយក្នុងសន្និបាតបូកសរុការងារ ថ្ងៃទី ២៤ ខែធ្នូនេះ ។
របាយការណ៍បានអោយដឹងថា ឆ្នាំ២០១៨នេះ ការសាងសង់នៅកម្ពុជា មានប្រមាណ ២,៨៦៧គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារអាមេរិក ។ គម្រោងសំណង់ទាំងនេះ សាងសង់លើផ្ទៃដីចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ ។


បើតាមរបាយការណ៍នេះ គម្រោងសំណង់នៅឆ្នាំ២០១៨ មានការថយចុះជិត ១៩ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ខណៈកាលពីឆ្នាំ២០១៧ គម្រោងសាងសង់ មានរហូតដល់ទៅ ៣,០៥២គម្រោង ជាមួយទុនវិនិយោគប្រមាណ ៦,៤២៨,៧៩៤,១៧៩ដុល្លារ ។
របាយការណ៍ បានឲ្យដឹងផងដែរថា គម្រោងសាងសង់ទាំងនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងដែនដី មានចំនួន ២៤៥គម្រោង មានទុនវិនិយោគប្រមាណ ៤,៨២៩,១៧៣,៨៥៤ដុល្លារ ហើយស្ថិតក្រោមសមត្ថកិច្ចរដ្ឋបាលសាលារាជធានី-ខេត្ត ចំនួន ២,៦២២ ជាមួយទុនវិនិយោគប្រមាណ ៣៩៩,៨១៨,៦៦៨ដុល្លារ ។
របាយការណ៍ ក៏បានអោយដឹងថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៨ មានចំនួន ២,៤២០គម្រោង ជាមួយទុនវិនិយោគប្រមាណ ១,៨៣៥,៤១៦,៩១២ដុល្លារ ស្នើនឹង ១៨,៤៧១ខ្នង ហើយអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ មានចំនួន ១១០អគារ ។ ដោយឡែកបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ ចំនួន ២៨ទីតាំង ។


របាយការណ៍ក៏បានបញ្ជាក់ថា បើគិតចាប់ពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងដែនដី បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤៣,១៣៦គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន ១១៤,២៩៧,៦២១ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣,៣៧០,៤២៣,៣៧៨ ដុល្លារ។
រីឯគម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញ គិតចាប់ពីអនុវត្ត រហូតដល់ឆ្នាំ ២០១៨ មានចំនួន ១,២១៧អគារ និង បុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីគិតពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១៨ មានចំនួន ២៣៥ទីតាំង ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម