Connect with us

ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្ដា សម្ពោធភោជនីយដ្ឋានថ្មីឈ្មោះ “សុខៈរីវើឡោញ” នៅខេត្តសៀមរាប

តាំងពីប្រកបអាជីពជាពិធីការិនីមក អ្នកនាង យុគ ចិន្ដា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបមានវោហារផ្អែម ហើយជាពិធីការិនីជើងចាស់ម្នាក់នេះ កំពុងតែជោគជ័យក្នុងការរកស៊ីផងដែរ។
ថ្មីៗនេះនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ ក្រៅពីម្ចាស់ហាងច្នៃម៉ូដសំលៀកបំពាក់ “អម” អ្នកនាងបានបើកសម្ពោធភោជនីយដ្ឋានថ្មីមួយទៀត នៅខេត្តសៀមរាប។ ភោជនីយដ្ឋានថ្មីមួយនោះមានឈ្មោះថា “សុខៈរីវើឡោញ” នៅពេលមានពិធីសម្ពោធនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់តារាបង្ហាញម៉ូត តារាសម្តែង តារាចម្រៀង ជាច្រើនរូបបានចូលរួមផងដែរ។ តារាទាំងនោះរួមមាន៖ លោក ខេម អ្នកនាង ចមចាន់ កញ្ញា សុខ ពិសី លោក រតនៈ ពិសិដ្ឋ និងតារាជាច្រើនដួងទៀត។
អ្នកនាង យុគ ចិន្ដា បានសរសេរសារមួយបង្ហោះតាម Account ហ្វេសប៊ុករបស់គាត់ថា៖ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីចិត្តចំពោះការស្រលាញ់រាប់អាន និង ផ្តល់កិត្តិយសចូលរួមជាភ្ញៀវកិត្តិយសក្នុងរាត្រីសម្ពោធជាផ្លូវការ របស់ សុខៈវីវើឡោញ នាខេត្តសៀមរាបកាលពីរាត្រីថ្ងៃទី ២១នេះ វត្តមានរបស់អ្នកទាំងអស់គ្នាពិតជាឧត្តុង្គឧត្តមក្រៃលែងសម្រាប់កម្មវិធីនេះ សូមគោរពជូនពរអ្នកទាំងអស់គ្នាឲ្យជូបតែសេចក្តីសុខ សុភមង្គល និងជោគជ័យរាល់គ្រប់ភារកិច្ចការងារ ព្រមទាំងត្រៀមរីករាយឆ្នាំសកល២០១៩ ដែលនឹងឈានមកដល់ឆាប់ៗនេះ ជាមួយនិងការមកលេងកំសាន្តនាទឹកដីខេត្តសៀមរាប សូមកុំភ្លេចណា សុខៈរីវើឡោញ” ។
អ្នកនាង យុគ ចិន្ដា បានបង្ហើបឲ្យដឹងទៀតថា៖ «កុំភ្លេចមកចូលរួមទាំងអស់គ្នាក្នុងថ្ងៃឆ្លងឆ្នាំ នៅខេត្តសៀមរាប ជាមួយភោជនីយដ្ឋាន «សុខៈរីវើឡាញ» នឹងមានកម្មវិធីសប្បាយ និងរីករាយកើតឡើងមិនខាន» ។


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម