Juventus នឹងផ្ដល់ថ្លៃនឿយហត់ ១០លានអឺរ៉ូក្នុងមួយឆ្នាំដល់ Ramsey បើគេមកចូលរួមជាមួយ
អ៊ីតាលី៖ ប្រភពជាច្រើន បានអះអាងថា ក្រុម Juventus មានកិច្ចព្រមព្រៀងមួយដើម្បីនាំយក Aaron Ramsey ដោយគ្មានតម្លៃខ្លួនពី Arsenal ជាមួយនឹងការផ្ដល់ថ្លៃនឿយហត់ ១០លានអឺរ៉ូ ក្នុងមួយឆ្នាំ ។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករអន្តរជាតិវេលស៍រូបនេះជាមួយនឹងក្រុមកាំភ្លើងធំ នឹងផុតកំណត់នៅខែមិថុនាខាងមុខ ។ ចាប់ពីខែក្រោយ រូបគេ នឹងអាចចរចារជាមួយក្លិបផ្សេងទៀត ក្នុងការចាកចេញពីទីក្រុងឡុងដ៍ ។
បើតាមកាសែត Corriere dello Sport, Tuttosport, Sky Sport Italia សុទ្ធតែបាននិយាយថា Ramsey បានជ្រើសរើសចូលរួមជាមួយក្លិប Juventus នៅរដូវក្តៅឆ្នាំ ២០១៩ ។
ក្រុមសេះបង្កង់ ត្រូវចំណាយលើប្រាក់នឿយហត់របស់ Cristiano Ronaldo ៣១ លានអឺរ៉ូក្នុងមួយឆ្នាំ ហើយក៏ត្រូវត្រៀមចំណាយ ១០លានអឺរ៉ូក្នុង១ឆ្នាំ សម្រាប់ Ramseyផងដែរ ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍