Connect with us

ផ្ទះរបស់ Thiago Silva ត្រូវចោរចូលលួចរបស់មានតម្លៃជិត ១លានអឺរ៉ូ

បារាំង៖ អំឡុងពេលជ័យជម្នះរបស់ Paris Saint-Germain លើក្រុម Nantes កាលពីថ្ងៃសៅរ៍ ផ្ទះរបស់ Thiago Silva ត្រូវបានចោរចូលលួចនៅក្នុងប្រទេសបារាំង។ បើទោះបីជាផ្ទះរបស់កីឡាករ PSG ទាំងអស់បំពាក់សុទ្ធតែប្រព័ន្ធការពារសុវត្ថិភាពដែលផ្ដល់ដោយក្លិបក៏ដោយ ក៏នៅតែមានករណីលួចគាស់ផ្ទះផងដែរ។ រឿងនេះត្រូវកាសែត L’Equipe បានឲ្យដឹងថា ចោរបានចូលតាមដំបូលផ្ទះដែលមានទីតាំងស្ថិតនៅក្នុងបរិវេណលំនៅដ្ឋានមានសន្តិសុខខ្ពស់នៃទីក្រុងប៉ារីស ដែលមានអ្នកល្បីល្បាញជាច្រើនរស់នៅ ហើយចោរបានប្រមូលរបស់របរដែលមានតម្លៃជិតមួយលានអឺរ៉ូដែលក្នុងនោះមានគ្រឿងអលង្ការជាច្រើនដែលមានតម្លៃថ្លៃ និងនាឡិកាប្រណិតដែលមានតម្លៃ ៦០ម៉ឺនអឺរ៉ូ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម