អតីតគ្រូបង្វឹករបស់ Liverpool ម្នាក់ថា ក្រុមហង្សក្រហមគង់តែរបូតពាន Premier League ជាមិនខាន
អង់គ្លេស៖ យោងតាមលោក Roy Hodgson ដែលជាគ្រូបង្វឹកក្រុម Crystal Palace បាននិយាយថា Liverpool ដែលកំពុងឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League គង់តែរបូតពាននេះជាមិនខាន។
ជ័យជម្នះ ៣-២ របស់ក្រុម Crystal Palace លើ Manchester City បានធ្វើឲ្យ Liverpool នាំមុខ ៤ពិន្ទុនៅលើតារាង ហើយក្រុមហង្សក្រហមគឺជាក្រុមតែមួយគត់ដែលនៅតែមិនទាន់ចាញ់ ខណៈដែលកូនក្រុមរបស់លោក Jurgen Klopp សង្ឃឹមអាចលើកពានជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០។
ទោះជាយ៉ាងណា អតីតអ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហមលោក Hodgson បានទទូចថា នឹងមានការភ្ញាក់ផ្អើលជាច្រើនដែលត្រូវមកស្វាគមន៍ក្រុមនៅទីក្រុងលីវើភូល។
លោក Hodgson ដែលជាអ្នកចាត់ការទូទៅរបស់ Liverpool រដូវកាល ២០១០-២០១១ បាននិយាយថា: «ខ្ញុំមិនគិតថាលោក Pep Guardiola នឹងខ្វល់ខ្វាយពីគម្លាត ៤ពិន្ទុនេះទេ ហើយលីហ្គនៅសល់ ២០ប្រកួតទៀតដែលត្រូវលេង។ ManCity នឹងត្រូវប៉ះ Liverpool បើពួកគេមិនអាចឈ្នះ ក៏គង់មានក្រុមផ្សេងអាចយកឈ្នះ Liverpool បានដែរ ព្រោះផ្លូវនៅវែងឆ្ងាយទៀតណាស់៕
ប្រភព៖ TrollKhme
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍