Connect with us

សេចក្តីជូនដំណឹង! Facebook Page របស់ CNC, CTN​, CTN International និង​ MYTV​ Plus ត្រូវបានគេ Hack យកទៅកាន់កាប់

សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា នៅព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ២០១៨ នេះ Facebook Page របស់ CNC, CTN​, CTN International និង​ MYTV​ Plus ត្រូវបានគេ Hack យកទៅកាន់កាប់។

ស្ថានីយទូរទស្សន៍ CTN​ និង​ MYTV​ សូមជម្រាបជូនថា ករណីមានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើ Page របស់ CNC, CTN​, CTN International និង​ MYTV​ Plus ចាប់ពីពេលនេះទៅ គឺមិនមែនជាការទទួលខុសត្រូវរបស់ស្ថានីយទូរទស្សន៍ CTN​ និង​ MYTV​ ឡើយ។ ក្នុងករណីស្ថានីយទូរទស្សន៍របស់ CTN​ និង​ MYTV ដោះស្រាយយក Facebook Page មកកាន់កាប់បានវិញ ស្ថានីយ នឹងជម្រាបជូនតាមក្រោយ។

សូមជម្រាបជូនថា ឥឡូវនេះក្រុមការងាររបស់ CTN​ និង​ MYTVកំពុងតែដោះស្រាយបញ្ហានេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសារធារណជនជ្រាបជាព័ត៌មាន។

សូមអរគុណ!

    Loading...

    ពេញនិយម