ត្រឹមឆ្នាំ២0២១ សហគមន៍អឺរ៉ុប នឹងចេញបំរាម មិនឱ្យប្រើប្រាស់ប្លាស្ទិកតែម្តង
អឺរ៉ុប៖ កាលពីឆ្នាំ២០១៧ ជិត ២00ប្រទេស បានចុះហត្ថលេខាលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់ការបំពុលដោយសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ ។
ប្រទេសជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ បានយល់ព្រមពិនិត្យ និងតាមដានបរិមាណប្លាស្ទិកដែលពួកគេចាក់ចូលទៅក្នុងមហាសមុទ្រ ។ តំណាងមកពីប្រទេសមួយចំនួនសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចនេះ នឹងជួយត្រួសត្រាយផ្លូវដើម្បីឈានដល់ការចុះអនុសញ្ញាជាប់កាតព្វកិច្ច ។
លោក Sam Barrat ប្រធានផ្នែកតស៊ូមតិសាធារណៈប្រចាំអង្គការ UNEP បានលើកឡើងថា «ដំណើរការនេះ កំពុងបោះជំហានទៅមុខ ដោយរដ្ឋាភិបាលមកពី ៣៩ប្រទេស បានប្រកាសអំពីការតាំងចិត្តថ្មី ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ»។
នៅឆ្នាំនេះ សង្កេតឃើញ ប្រទេសជាច្រើនខិតខំដើម្បីធ្វើឱ្យការងារនេះសម្រេចបានលទ្ធផល ដោយក្នុងនោះ សហភាពអឺរ៉ុប បានអនុម័តលើច្បាប់ស្តីពីការហាមឃាត់មិនឱ្យប្រើប្រាស់ប្លាស្ទិកតែម្តង ហើយក៏មិនឱ្យបោះវាចោលនោះទេ ។
បំរាមនេះ នឹងហាមមិនឱ្យបោះចោលផលិតផលប្លាស្ទិកចំនួន ១0ប្រភេទ ដែលទើបនឹងប្រើបានម្តង នៅត្រឹមឆ្នាំ២0២១ ។ ផលិតផល ទាំងនោះ រួមមាន សម កាំបិតប្លាស្ទិក ចានប្លាស្ទិក ទុយោ សំឡីត្បាល់ត្រចៀក ស្លាបព្រាប្លាស្ទិកសម្រាប់កូរ និងដងប្លាស្ទិកសម្រាប់ដោតប៉េងប៉ោង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍