នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង នាំភ្ញៀវទេសចរបរទេស ជិត២៨០០នាក់ មកលេងកម្សាន្តនៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅថ្ងៃទី២៥ធ្នូឆ្នាំ២០១៨ ដោយនាំមកនូវភ្ញៀវទេសចរ ចំនួនជិត ២៨០០នាក់ ។
នាវាទេសចរណ៍នេះ មានឈ្មោះ COSTA FORTUNA ចុះបញ្ជីសញ្ជាតិនៅប្រទេសអ៊ីតាលី ដែលមានបណ្ដោយប្រវែង ២៧២,១៥ម៉ែត្រ ទទឹង ៣៥.៥០ម៉ែត្រ មានភ្ញៀវទេសចរ ចំនួន ២៧៩៥នាក់ ស្រី ១៤៩៩នាក់ មាន៥៨សញ្ជាតិ និង នាវឹកចំនួន៩៧៥នាក់ ស្រី១៥០នាក់ មាន៣៥សញ្ជាតិ ក្នុងនោះ ភ្ញៀវទេសចរ ច្រើនជាងគេ គឺ សញ្ជាតិអ៊ីតាលី ដែលមានចំនួន៧៤៥នាក់។
បើតាមមន្ត្រីច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុ បានអោយដឹងថា នាវាទេសចរណ៍នេះបានចេញដំណើរពីប្រទេសសឹង្ហបុរី មកកាន់ប្រទេសកម្ពុជា ហើយនឹងបន្តដំណើរទៅប្រទេសថៃ នៅព្រលប់ថ្ងៃនេះ ។
វាជាមោនៈភាពសម្រាប់ប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលកំណើននាវាដឹកភ្ញៀវទេសចរធុនធំ បានមកចូលចត និងទស្សនាកម្សាន្តក្នុងក្រុងព្រះសីហនុ ធ្វើអោយជីវភាពប្រជាពល មានភាពល្អប្រសើឡើង តាមរយៈការដឹកភ្ញៀវទស្សនាទៅតាមតំបន់ទេសចរណ៍នានាក្នុងក្រុង និង តាមរយៈការលក់ដូរផ្សេងៗដល់ភ្ញៀវទេសចរជាដើម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍