លោក ទេព រិនដារ៉ូ គ្រងសម្លៀកបំពាក់ព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ការសម្តែងថ្ងៃឆ្លងឆ្នាំសកល
ភ្នំពេញ ៖ ប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីឆ្លងឆ្នាំសកលនៅពេលខាងមុខនេះ ដោយក្រសួងវប្បធម៌ នឹងរៀបចំអោយមានការសម្តែងមួយនៅថ្ងៃឆ្លងឆ្នាំ ។ ការសម្តែងនោះ មានឈ្មោះថា “ការសម្តែងដំណើរជាតិកម្ពុជា ” ដែលនឹងមានការចូលរួមពីក្រុមសិល្បៈគ្រប់ផ្នែក ជិត៧០០នាក់ ក្នុងនោះ រួមមាន ទាំងតារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ ដែលនឹងសម្តែងជាតួព្រះបាទជ័យវរ្ម័នទី៧ ។
ថ្លែងប្រាប់ MYTV Plus លោក ទេព រិនដារ៉ូ បានអោយដឹងថា កម្មវិធីសម្តែងនេះ រៀបចំឡើងដើម្បីបង្ហាញអោយប្រជាជនកម្ពុជាបានឃើញនូវសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ថាពិតជាមានភាពល្បីល្បាញ ដែលអាចសាងសង់ប្រាង្គប្រាសាទអង្គរ ក្លាយជាកេរ្តិ៍តំណែលរបស់ប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ ។
លោក ទេព រិនដារ៉ូ បានអោយដឹងបន្ថែមថា នេះមិនមែនជាការសម្តែងលេងៗនោះទេ គឺ យើងទាំងអស់គ្នា មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងលើកាយវិការសម្តែងរបស់តួអង្គនីមួយៗ ព្រោះយើងត្រូវសម្តែងពិតៗ ។ ការសម្តែង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅឯវិមានឈ្នះឈ្នះ ដែលជាកន្លែង សំរាប់រំលឹកគុណជាប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយក៏ជាថ្ងៃសំរាប់ឆ្លងឆ្នាំថ្មី ឆ្នាំសកលផងដែរ ។
តារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ក៏សូមផ្តាំផ្ញើរដល់ជនរួមជាតិកម្ពុជា សូមអញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករ ដើម្បីគាំទ្រសិល្បៈបុរាណខ្មែរ ហើយក៏ដូចជាចូលរួមអបអរសាទរឆ្នាំថ្មីផងដែល ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- ទេព រិនដារ៉ូ
- ពត៌មានតារា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍