Connect with us

តោះ! មកមើលរូបភាពស្អាតៗរបស់តារាស្រីទាំង៥ដួង ផ្ញើសារជូនពរថ្ងៃបុណ្យណូអែល

នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃបុណ្យណូអែលគេសង្កេតឃើញលើបណ្តាញសង្គម មានតារាស្រីល្បីៗចំនួន៥ដួងបានបង្ហោះសារជូនពរអមជាមួយរូបភាពទាក់ទងនឹង ថ្ងៃបុណ្យណូអែល ដែលតារាស្រីទាំងនោះរួមមាន៖ កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ហ៊ិន ចាន់នីរ័ត្ន កញ្ញា ឌុច លីដា កញ្ញា បេប៊ី កញ្ញា វីរៈ និច ។
កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ហ៊ិន ចាន់នីរ័ត្ន បង្ហោះរូបមានស្នែងក្តាន់ ចំណែកឯ កញ្ញា ឌុច លីដា ថតជាមួយនិងអំពូលដែលគេតែងតែដាក់តាំងលើដើមឈើគ្រិស្តម៉ាស់ ហើយកញ្ញា វីរៈ និច ថតរូបកាន់អំពូលភ្លើងលម្អដែលមានលក្ខណៈគួរឲ្យទាក់ទាញ ចម្លែកតែកញ្ញាបេប៊ីពាក់ក្រហមថតជាមួយក្មេងស្រីម្នាក់ដែលទំនងជាកូន ឬ ក្មួយ ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម