Connect with us

ដើមណូអែលបង្កប់អត្ថន័យដ៏ជ្រាលជ្រៅដែលដាក់តាំងនៅតាមអាកាសយានដ្ឋានអន្តរជាតិកម្ពុជា!

ទំព័រហ្វេសបុកផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាដែលមានឈ្មោះថា៖ «Cambodia Airports» បានបង្ហោះវីដេអូមួយពិព័រណនាពីការសាងសង់ដើមណូអែលដាក់នៅតាមអាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំង៣ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។

គំរោងសាងសង់ដើមណូអែលនេះត្រូវបានទទួលបន្ទុកក្រុមហ៊ុន Atisan Angkor ដែលជាសិប្បកម្មធ្វើចម្លាក់ថ្ម ចម្លាក់ឈើ សូត្រ ប្រាក់ និង កុលាភាជន៍ដែលទាក់ទងនឹងប្រពៃណីខ្មែរ។
លោកស្វាយ សារ៉េតនាយកផ្នែកសិល្បៈ របស់ក្រុមហ៊ុន Atisan Angkor បាននិយាយថា ការធ្វើដើមណូអែលដើម្បីដាក់តាំងបង្ហាញតាមប្រលានយន្តហោះនេះ គឺផ្អែកលើការប្រមូលផ្តុំគំនិតរវាង វប្បធម៌ខ្មែរ និង វប្បធម៌សកលពោលគឺជាការបូកបញ្ចូលគ្នារវាង គំរូបុរសទឹកកក និងដើមគ្រីស្តម៉ាស់។ ហើយជាពិសេសការរចនា រូបតំណាង ដែលធ្វើពីសេរ៉ាមិចជំនួសឲ្យអំពូលដែលគេតែងតែដាក់លម្អដើមណូអែល។ រូបតំណាងទាំងនោះមានលក្ខណៈខុសៗគ្នាទៅតាមអត្ថន័យនៃទីកន្លែងនីមួយៗដូចជា រូបតំណាងរបស់ទីក្រុងភ្នំពេញមានដូចជាវិមានឯករាជ្យ ឬអគារអត្តសញ្ញាណនៃទីក្រុងភ្នំពេញនេះផ្ទាល់។ចំណែកឯរូបតំណាងអោយខេត្តព្រះសីហនុមានដូច ជារូបបង្ហាញពី តថភាពរបស់ខេត្តដែលជាប់មាត់សមុទ្រមួយនេះ រួមមាន ក្តាម បង្កងជាដើម។ ចុងក្រោយគឺជារូបតំណាងឲ្យខេត្តសៀមរាបមានដូចជាមរតកបេតិកភណ្ឌពិភពលោកដូចជាប្រាសាទបុរាណជាដើម។
សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

Loading...

ពេញនិយម