កម្ពុជា ត្រូវការថវិកា ៨០លានដុល្លារ ក្នុង១ឆ្នាំ សម្រាប់បន្ស៊ាំការប្រែប្រួលអាកាសធាតុ
ភ្នំពេញ ៖ មន្ត្រីរាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាត្រូវការថវិកាជំនួយឥតសំណងប្រមាណ ៨០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ សម្រាប់បន្ស៊ាំការប្រែប្រួលអាកាសធាតុ ដែលកំពុងជះឥទ្ធិពលមកលើផលិតភាពការងារ និង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន បានឲ្យដឹងនាពេលកន្លងមកនេះថា ទឹកប្រាក់នៃជំនួយឥតសំណងទាំងនេះ កំពុងត្រូវបានកៀងគរពីប្រទេសដែលកំពុងអភិវឌ្ឍន៍ និងដៃគូរជំនួយផ្សេងទៀត សម្រាប់អនុវត្តក្នុងបណ្តាគម្រោងបន្ស៊ាំ ការងារ អប់រំបណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹងទៅនឹងការប្រែប្រួលអាកាសធាតុ ។ មានការព្យាករណ៍ថា ការប្រែប្រួលអាកាសធាតុ អាចនឹងនាំឱ្យផលិតភាពការងារ និងសេដ្ឋកិច្ចរបស់កម្ពុជា ធ្លាក់ចុះប្រមាណ១ពាន់លានដុល្លារ នៅក្នុង១ឆ្នាំ បើសិនជា មិនមានវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។
កម្មវិធីបន្ស៊ាំ និងបញ្ជ្រាបចំណេះស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា បាននិងកំពុងទទួលការគាំទ្រពីសហគមន៍អន្តរជាតិដូចជា សហភាពអឺរ៉ុប ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេស ស៊ុយអែត ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសដាណឺម៉ាក ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ជាដើម។
លោក ទិន ពន្លក បានថ្លែងថា បញ្ហាប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យដែលតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមសហការ និងសម្របសម្រួល ក្នុងការចាត់វិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យមានប្រសិទ្ធភាព ។
របាយការណ៍ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ អំពីម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជា ដែលផ្សព្វផ្សាយសម្រាប់ឆ្នាំ២០១៨នេះ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ធ្លាក់ចុះប្រមាណ ២,៥ភាគរយ នៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះ ហើយនឹងកើនឡើងជិត ១០ភាគរយ នៅត្រឹមឆ្នាំ២០៥០ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍