Connect with us

កីឡាករប្រេស៊ីលមួយរូបទទួល​សារ​គំរាម​សម្លាប់​ក្រោយប្រេស៊ីលចាញ់បែលហ្ស៊ិកធ្លាក់ចេញពី World Cup

ខ្សែបម្រើ Fernandinho ទទួល​សារ​គំរាម​សម្លាប់​ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីលចាញ់បែលហ្ស៊ិក២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ FIFAI World Cup 2018។

ដោយឡែក សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​​ធ្វើការការពារនិងរិះគន់បក​​ទៅ​កាន់​​អ្នក​គាំទ្រ​ដែល​គំរាម​សម្លាប់​និង​រើស​អើង​ពូជសាសន៍​ដល់​ Fernandinho និង​ក្រុម​គ្រួសារផងដែរ។

សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​ចេញសេចក្តីថ្លែងការណ៍ថា៖ ” CBF មិន​​អាច​ទទួល​យក​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​លើ Fernandinho និង​គ្រួសារ​បាន​ទេ។ បាល់ទាត់​គឺ​តំណាង​ឲ្យ​ការ​រួបរួម ពណ៌​សម្បុរ ភេទ វប្បធម៌​និង​មនុស្ស។ ពួក​យើង​នៅ​ជាមួយ​អ្នក។ ការ​រើស​អើង​ពូជសាសន៍​នឹង​មិន​​ទៅ​មុខ​ទេ”។

គួររំលឹកថា Fernandinho បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង១គ្រាប់ដោយធ្វើឲ្យក្រុមជើងឯក៥សម័យជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយពីចាញ់បែលហ្ស៊ិក ២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយនាកីឡដ្ឋាន Kazan Arena។

ដោយឡែក កាល​ពី​ម្សិលមិញ​អ្នក​គាំទ្រ​ប្រេស៊ីល​ក៏បាននាំ​គ្នា​ឈរ​នៅ​ផ្លូវ​កាន់ ដុំ​ថ្ម ពងមាន់ និង​វត្ថុ​ផ្សេងៗ​ គប់​លើ​ឡាន​របស់​ជម្រើសជាតិពេលត្រលប់មកកាន់ស្រុកកំណើតវិញផងដែរ៕ ​​​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម