Connect with us

រដ្ឋាភិបាលកូរ៉េ ជួយរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ផ្តល់ឥណទានសម្បទាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ កិច្ចសន្យាទីប្រឹក្សានៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ (The Sewerage System Development in Ta Khmau Town Project) ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែធ្នូ នេះរវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំ ណាងមកពីភាគីសាធារណៈកូរ៉េ ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ជាគម្រោងឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណៈកូរ៉េ តាមរយៈធនាគារ The Export – Import Bank Of Korea ។
តាមរយៈគម្រោងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខុមាលភាព និង អនាម័យសម្រាប់ប្រជាពលរដ្ឋ ដោយសាងសង់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការច្រោះសម្អាតទឹកកខ្វក់ ពីតាមផ្ទះប្រជាពលរដ្ឋ ។
ជាមួយនេះ គម្រោង ក៏នឹងជួយលើកកម្ពស់បរិស្ថាន ដោយការសាងសង់ និងបង្កើននូវប្រព័ន្ធ បណ្ដាញលូ និងការតភ្ជាប់បណ្ដាញលូ ពីផ្ទះប្រជាពលរដ្ឋ មកកាន់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់។
ទន្ទឹមនេះ គម្រោងនេះ ក៏ជួយការពារទឹកជំនន់ ដោយការស្ដារ និងធ្វើឲ្យប្រសើរឡើងនូវប្រឡាយ និងស្ទឹងធម្មជាតិ ដែលជាបណ្ដាញបង្ហូរទឹកភ្លៀង ។ គម្រោងនេះ ជាផ្នែកមួយនៃការពង្រីក និង ពង្រឹងពាណិជ្ជកម្ម រួមនិងការផ្លាស់ប្ដូរសេដ្ឋកិច្ច រវាងកម្ពុជា និងកូរ៉ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្ដិការទ្វេភាគី ក៏ដូចជាការចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម