Connect with us

ពលរដ្ឋកម្ពុជា នៅឥណ្ឌូនេស៊ី សូមប្រុងប្រយ័ត្ន ព្រោះអាចមានរលកយក្សស៊ូណាមិ កើតឡើងម្តងទៀត

ឥណ្ឌូនេស៊ី៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៦ ខែធ្នូ នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅ សិក្សា ធ្វើការ ឬ ធ្វើដំណើរកម្សាន្ត នៅខេត្តឡំពង់ កោះស៊ូម៉ាត្រាខាងត្បូង និង ខេត្តបាទេន កោះចាហ្វាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី សូមប្រុងប្រយ័ត្នខ្ពស់ ដោយសារអាជ្ញាធរឥណ្ឌនេស៊ី បានព្រមានពីបន្ទុះភ្នំភ្លើង ក្រាកាទូអា ជាថ្មីម្តងទៀត បន្ទាប់ពីបានផ្ទុះ និង ធ្វើឲ្យមានរលកស៊ូណាមី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីជូនដំណឹង ក៏បានណែនាំថា ករណីប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្ថិតនៅតំបន់ទាំងនោះ មានអាសន្នបន្ទាន់ សូមទាក់ទងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំឥណ្ឌូនេស៊ី តាមរយៈលេខទូរស័ព្ទទំនាក់ទំនង +62 813 17565486, +62 821 12368639 ឬ +62 812 82566658 ។
សូមបញ្ជាក់ថា នៅថ្ងៃនេះ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញការប្រកាសមួយ ឲ្យប្រជាជនមានការប្រុងប្រយ័ត្នបំផុតនៅតំបន់ក្បែររដ្ឋធានីហ្សាកាតា ដែលទើបតែរងគ្រោះដោយសាររលកយក្សស៊ូណាមិ ខណៈអាកាសធាតុនឹងប្រែទៅជាអាក្រក់ និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗជាដើម ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាត់ទុកស្ថានការណ៍បច្ចុប្បន្ន នៅតែស្ថិតនៅក្នុងភាពផុយស្រួយ ដោយសារតែភ្នំភ្លើងអាណាក់ ក្រាកាតូ (Anak Krakatau) នៅតែបញ្ចេញកម្អែរផេះយ៉ាងកញ្ជ្រោល ទើបអាជ្ញាធរឥណ្ឌូណេស៊ីចេញសេចក្តីព្រមានថា វានឹងអាចផ្ទុះជាថ្មីបង្កជាគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិបន្ថែមទៀត។
គួរបញ្ជាក់ថា ភ្នំភ្លើងដែលបង្កគ្រោះមហន្តរាយចាប់តាំងពីចុងសប្តាហ៍មុនមកនេះ គឺស្ថិតក្នុងដែនសមុទ្រចន្លោះកោះជ្វា (ទីតាំងរបស់រដ្ឋធានីហ្សាការតា) និងកោះស៊ូម៉ាត្រា ដោយវាបានផ្ទុះឡើងកាលយប់ថ្ងៃសៅរ៍ និងបង្កជារលកយក្សស៊ូណាមិកម្ពស់ ៥ម៉ែត្រ ផ្តាច់យកជីវិតមនុស្ស ៤២៩នាក់ គិតត្រឹមថ្ងៃម្សិលម៉ិញ និង ជាង ១,៤០០នាក់រងរបួស ខណៈចំនួនមនុស្សបាត់ខ្លួនរហូតមកទល់ពេលនេះគឺ ១៥៩នាក់ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម