Connect with us

អតីតអ្នកចាត់ការ Barcelona លោក Luis Enrique ក្លាយជាគ្រូបង្វឹកថ្មីអេស្ប៉ាញ

សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសម្រេចតែងតាំងលោក អតីតអ្នកចាត់ការ Barcelona លោក Luis Enrique មកធ្វើជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិ។ ការតែងតាំងនេះ ធ្វើឡើងមួយថ្ងៃក្រោយ

គ្រូបង្វឹក Fernando Hierro បានលាលែងពីតំណែង។ ក្រុមជម្រើសជាតិអេស្ប៉ាញ បានធ្លាក់ត្រឹមវគ្គ ១៦ ក្រុម FIFA World Cup ២០១៨ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះរុស្ស៊ីក្នុងវគ្គកាត់សេចក្ដីទាត់បាល់ពិន័យ ១១ ម៉ែត្រ។ នេះជាតំណែងទីមួយហើយ របស់លោក Enrique គិតតាំងពីឆ្នាំ ២០១៧ ក្រោយលោកបានចាកចេញពីតួនាទីអ្នកចាត់ការក្លឹប Barcelona បន្ទាប់ពីដឹកនាំតាំងពីឆ្នាំ ២០១៤ មក។ អំឡុងពេលដឹកនាំក្លឹបអ្នកមានបុណ្យ លោកបានឈ្នះលីគកំពូលអេស្ប៉ាញចំនួន ២ លើក Copa del Rey ៣ លើក Champions League ១ លើក និងពានមួយចំនួនទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម