មន្រ្តីក្រសួងកិច្ចការនារី ស្នើរអោយចាប់ជនជះស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស ខណៈមន្រ្តីក្រសួង វប្បធម៌ ថាជារឿងតូចតាច
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងចំនួន២ បានលើកឡើងផ្ទុយគ្នា ទាក់ទិននឹងករណីតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស ដែលបានរងការជះ និងគប់កំប៉ុងស្រាបៀរ នៅភោជនីយដ្ឋានសមុទ្រភ្នំពេញ នាយប់ម៉ិញនេះ ។
លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ទង្វើប្រមាថមកលើកញ្ញា ទេព បូព្រឹក្ស កាលពីយប់ម៉ិញនោះ គឺជាអំពើប្រមាថដល់ស្រ្តីទាំងមូល ព្រមទាំងស្នើរឲ្យបិទហាង និង ចាប់ខ្លួនជនដៃដល់នោះ មកសងសំណងតាមច្បាប់ ។
លោកស្រី ក៏បានលើកទឹកចិត្តឲ្យកញ្ញា ទេព បូព្រឹក្ស ប្តឹងបន្តមកកាន់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម និង តម្លៃស្រី្តខ្មែរ នៃក្រសួងកិច្ចការនារី។
ផ្ទុយនឹងការលើកឡើងនេះ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានមានប្រសាសន៍ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកថា រឿងគប់កំប៉ុងស្រាបៀរនេះ វាមិនមែនជារឿងធំទេ វាជារឿងតូចទេ ហើយលោក មិនចង់ឲ្យរឿងនេះ ត្រូវគេបំប៉ោងឲ្យទៅជារឿងធំដែរ។
លោកបានបន្តថា ៖«យើងមិនអាចយកអំពើអាក្រក់របស់មនុស្សម្នាក់ហ្នឹង ទៅលាយឡំជាមួយនឹងភាពស្អាតល្អរបស់សង្គមបានទេ» ។
សូមបញ្ជាក់ថា គិតមកទល់សៀលថ្ងៃទី២៦ ខែធ្នូនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ និង មិនទាន់ទទួលបានការបំភ្លឺណាមួយពីភាគីខាងជនបង្កឡើយ បើទោះបី កញ្ញា ទេព បូព្រឹក្ស បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់១ ។
កញ្ញា ទេព បូព្រឹក្ស បានប្តឹងបុរសជនបង្ក រួមទាំងថៅកែហាង និងក្រុមហ៊ុនស្រាបៀរ(hite) ដែលបាននាំនាងមកច្រៀង ដោយមិនបានគិតពីសុវត្ថិភាពរបស់នាង ហើយទាមទាជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ ហើយប្រាក់នោះ នឹងយកទៅឧបត្ថម្ភកុមារកំព្រា និងការងារមនុស្សធម៌ ៕
- អត្ថបទទាក់ទង :
- Featured
- ទេពបូព្រឹក្ស

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍