ហេតុអ្វីផែនដីឡើងកម្ដៅ វាអាចបណ្ដាលឱ្យមានទឹកជំនន់កាន់តែច្រើនទៅវិញ?
ថ្ងៃនេះ យើងសូមបន្តនាំមកជូនប្រិយមិត្តពីចំណេះដឹងទូទៅទាក់ទងនឹងភពផែនដីយើងដោយថ្ងៃនេះយើងផ្ដោតលើការឡើងកម្ដៅភពផែនដី។
តើហេតុអ្វីបានជាមានការកើនឡើងនៃកម្ដៅភពផែនដី?
ការឡើងកម្ដៅនៃភពផែនដីសំដៅទៅលើការកើនឡើងនៃសីតុណ្ហភាពជាមធ្យមនៅផ្នែកខាងលើភពផែនដីដោយមូលហេតុចម្បងគឺឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ (Greenhouse Gases) ដែលប្រមូលផ្ដុំនៅជុំវិញបរិយាកាសផែនដីហើយអនុញ្ញាតិឱ្យពន្លឺ និងកម្ដៅព្រះអាទិត្យបាញ់ចូលមកដូចសព្វដងតែរារាំងកម្ដៅភាគច្រើនមិនឱ្យជះចេញក្រៅបរិយាកាស វិញ ជាហេតុធ្វើឱ្យកម្ដៅផែនដីក្ដៅងំទៅៗបង្កឱ្យមានការកើននូវសីតុណ្ហភាព។
ឧស្ម័នដែលបង្កើតឱ្យមានឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់រួមមាន ឧស្ម័នមេតាន ឧស្ម័នកាបូនឌីអុកស៊ីតដែលភាយចេញពីការដុតចំហេះប្រេងឥន្ធនៈនៅតាមរោងចក្រឧស្សាហកម្ម ឬផ្សែងយានយន្ដ ក៏ដូចជាភ្លើងឆេះព្រៃជាដើម។
តើហេតុអ្វីបានជាការកើនកម្ដៅផែនដីមានជាប់ទាក់ទងនឹងគ្រោះទឹកជំនន់?
ស្ដាប់ទៅវាដូចជាមិនសូវទំនងដែលថាការកើនកម្ដៅបែរជាជាប់ទាក់ទងនឹងការបង្កទឹកជំនន់ ព្រោះថាជាទូទៅ កម្ដៅនាំឱ្យមានគ្រោះរាំងស្ងួតទៅវិញទេ។
គេអាចពន្យល់បានតាមហេតុផលពីរយ៉ាង៖
- ការកើនកម្ដៅផែនដី អាចបង្កឱ្យមានភ្លៀងធ្លាក់កាន់តែច្រើននៅតំបន់មួយចំនួនដោយហេតុថា ខ្យល់ដែលកើនកម្ដៅនៅតំបន់ត្រជាក់អាចផ្ទុកសំណើមបានច្រើននាំឱ្យពពកអាចបង្កើតទឹកភ្លៀងច្រើន។
- ការកើនកម្ដៅផែនដីជាមូលហេតុមួយនាំឱ្យមានការចាប់ផ្ដើមរលាយទឹកកកនៅតំបន់ប៉ូល ដែលនាំឱ្យមានការកើនឡើងនូវនីវ៉ូទឹកសមុទ្របង្កជាគ្រោះទឹកជំនន់នៅតំបន់ទំនាបមួយចំនួន៕
រក្សាសិទ្ធដោយ mytvplus.com.kh
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍