Connect with us

Mbappe ផ្តួល Varane និង Griezmann ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់បារាំង ឆ្នាំ២០១៨

បារាំង៖ កីឡាករ Kylian Mbappe ឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់បារាំង ប្រចាំឆ្នាំ២០១៨ ក្រោយជួយក្រុមជម្រើសជាតិ ឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី ។
Kylian Mbappe, Raphael Varane និង Antoine Griezmann ត្រូវបានចាត់ទុកថា ជាកីឡាករដែលមានសារៈសំខាន់សម្រាប់ជ័យជម្នះរបស់ក្រុមមាន់គក នៅក្នុងប្រទេសរុស្ស៊ី ហើយមានតែកីឡាករមួយរូបប៉ុណ្ណោះ ដែលអាចទទួលបានកិត្តិយសក្នុងនាមជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ប្រទេសនេះ ។
នៅទីបញ្ចប់ទស្សនាវដ្តីបាល់ទាត់បារាំង បានជ្រើសរើសយកខ្សែប្រយុទ្ធរបស់ក្រុម PSG ជាកីឡាករបាល់ទាត់បារាំងដ៏ឆ្នើមប្រចាំឆ្នាំ ។ កីឡាករវ័យ ២០ឆ្នាំរូបនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងការបោះឆ្នោតពាន Ballon d’Or ខណៈដែលរូបគេ ក៏បានឈ្នះពានរង្វាន់ Kopa ជាកីឡាករវ័យក្មេងឆ្នើមបំផុត នៅលើពិភពលោកផងដែរ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម